Uncategorized

សមាជិកសភា ស្ត្រីរបស់ឥណ្ឌា ប្រឈមនឹងការ យាយីផ្លូវភេទ នៅលើរថភ្លើង

ញូដេលី ៖ បន្ទាប់ពីការរំលោភ និងសម្លាប់ក្មេងស្រី នៅរដ្ឋធានីជាតិឥណ្ឌា ក្នុងរដូវរងារឆ្នាំ ២០១២ មក រដ្ឋាភិបាលសហព័ន្ធ បានធ្វើបទបញ្ញត្តិយ៉ាងតឹងរឹងនៅក្នុងច្បាប់ ដើម្បីដោះស្រាយបញ្ហា នៃការយាយីផ្លូវភេទ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ សភា ជាន់ទាបនៃសភាឥណ្ឌា ឬ Lok Sabha បានក្លាយជាសាក្សីនៅពេល ដែលសមាជិកសភាជាបុរស បានធ្វើការកត់សម្គាល់ ដោយនិយាយថា គាត់រីករាយនឹងសំលឹង មើលមិនដាក់ភ្នែកជាមួយ នឹងការកោតសរសើរ ចំពោះសមាជិកសភាជាស្ត្រី។

កាលពីថ្ងៃព្រហស្បតិ៍ (១២ កញ្ញា) សមាជិកសភាស្ត្រីម្នាក់ និងជាមេដឹកនាំ នៃគណបក្សនយោបាយក្នុងតំបន់ បានប្រឈមមុខនឹងការ យាយីផ្លូវភេទនៅលើរថភ្លើងមួយ នៅក្នុងរដ្ឋធានី មុមបៃ ដែលជារដ្ឋធានីសេដ្ឋកិច្ច របស់ប្រទេសឥណ្ឌា ។

លោកស្រី Supriya Sule ដែលជាសមាជិកម្នាក់របស់ Lok Sabha និងជាមេដឹកនាំគណបក្សសមាជជាតិថ្នាក់តំបន់ បានប្រើប្រាស់បណ្តាញសង្គម Twitter ដើម្បីចែករំលែកបទពិសោធន៍របស់លោកស្រីនៅស្ថានីយ៍រថភ្លើងផ្លូវដែក ដាដា ក្នុងទីក្រុង មុមបៃ ។

លោកស្រី Supriya Sule បាននិយាយថា អ្នករត់តាក់ស៊ីបានចូលក្នុងរថភ្លើងបានយាយីមកលើរូបលោកស្រី ថែមទាំងថតរូបដោយគ្មានខ្មាសអៀន ជាមួយលោកស្រីទៀតផង។ សមាជិកសភាបានយកបញ្ហានេះ ទៅប្រាប់កម្លាំងការពារផ្លូវដែក ដែលជាកម្លាំងពិសេស ហើយអ្នកបង្កបញ្ហា ត្រូវបានចាប់ខ្លួន។

លោកស្រីបានថ្លែងថា៖ «ប្រសិនបើការតាក់ស៊ីត្រូវបានអនុញ្ញាតឱ្យនៅក្រោមច្បាប់ នោះអ្នករត់តាក់ស៊ីមិនអាច និងមិនត្រូវបានអនុញ្ញាតឱ្យចូលស្ថានីយ៍រថភ្លើង ឬព្រលានយន្តហោះនោះទេ គឺត្រូវនៅតែកន្លែងតាក់ស៊ីដែលបានកំណត់ប៉ុណ្ណោះ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top