ព័ត៌មានជាតិ

ផ្ទះ ស្ត្រីមេម៉ាយ១ខ្នង ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង

ភ្នំពេញ ៖ ស្ត្រីមេម៉ាយ និងជាអតីត មន្ត្រីពន្ធដារខេត្តកំពង់ឆ្នាំងចូលនិវត្តន៍ ជួបគ្រោះអាក្រក់ ត្រូវអគ្គិភ័យឆេះផ្ទះ១ខ្នងអស់ទាំងស្រុង កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ សូ ចាន់ឌី អាយុ ៦៨ឆ្នាំ ជាស្ត្រីមេម៉ាយ និងជាអតីត មន្ត្រីពន្ធដារខេត្តកំពង់ឆ្នាំងចូលនិវត្តន៍ ផ្ទះដែលអគ្គិភ័យឆាបឆេះនេះធ្វើអំពីឈើលើ ថ្មក្រោម មាន ១ខ្នង រួមទាំងទ្រព្យសម្បត្តិ នៅក្នុងផ្ទះផងត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង ។

ក្នុងហេតុការណ៍នេះគេឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តជាច្រើនគ្រឿង បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ មិនឲ្យភ្លើងឆេះរាលដាលទៅផ្ទះប្រជាពលរដ្ឋផ្សេងទៀតបានឡើយ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនេះ គឺមកពី ឆ្លងចរន្តអគ្គីសនី ៕

Facebook Comments

To Top