ព័ត៌មានជាតិ

កម្លាំងប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី បង្ក្រាបករណីជួញដូរ គ្រឿងញៀន ដកហូត៣កញ្ចប់ធំ

ភ្នំពេញ ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី បង្ក្រាបករណីមុខសញ្ញាជួញដូរ គ្រឿងញៀន ពីរនាក់ និងដកហូត ថ្នាំញៀន៣កញ្ចប់ធំ ទម្ងន់២៨៩៦,៤៦ក្រាម នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំនុចក្បាលស្ពានសេកុង ស្ថិតក្នុងភូមិស្រែពោធ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ការបង្រ្កាបនេះ កំលាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកំលាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៩) ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន ពីរនាក់ជាមុខសញ្ញា ។

បច្ចុប្បន្នជនសង្ស័យ បន្ទាប់ពីការសួរនំា និងកសាងសំណំរឿងបញ្ចូនទៅតុលាការ៕

Facebook Comments

To Top