ព័ត៌មានជាតិ

ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់​ ចរាចរណ៍ ៖ ប្រសិនអ្នកបើកបរ ជួបករណីដូចក្នុងរូប ត្រូវផ្តល់សិទ្ធិ ឲ្យរថយន្តណាមួយ ទៅមុន?

ភ្នំពេញ ៖ ស្វែងយល់ពីច្បាប់ ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ “រថយន្តនៅលើផ្លូវធំ និងនៅលើផ្លូវបាត់សិទ្ធិ មានផ្លាកសញ្ញា ឈប់” ប្រសិនអ្នកបើកបរជួបករណីដូចក្នុងរូប ត្រូវផ្តល់សិទ្ធិឲ្យ រថយន្តណាមួយទៅមុន?

រថយន្ដដែលត្រូវទៅមុន រួមមាន ៖ រថយន្ដលេខ២ ស្ថិតលើផ្លូវធំ បត់ស្តាំត្រូវមុន ,រថយន្ដលេខ៤ ស្ថិតលើផ្លូវធំតែបត់ឆ្វេងត្រូវទៅបន្ទាប់ ,រថយន្ដធំលេខ៣ ស្ថិតនៅលើផ្លូវបាត់សិទ្ធិ តែទៅមុខត្រង់ ត្រូវចេញដំណើរបន្ទាប់លេខ៤ ,រថយន្ដធំលេខ១ ស្ថិតនៅលើផ្លូវបាត់សិទ្ធិ តែបត់ឆ្វេង ត្រូវទៅក្រោយគេ៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top