អន្តរជាតិ

អាមេរិក ចូលរួមជាមួយរដ្ឋាភិបាលបណ្តោះអាសន្ន វេណេស៊ុយអេឡា និងប្រទេសផ្សេងទៀត អំពាវនាវ ឱ្យមានសន្ធិសញ្ញាអន្តរអាមេរិក ទាក់ទងនឹងជំនួយបដិភាគ

បរទេស៖ សហរដ្ឋអាមេរិក ចូលរួមជាមួយរដ្ឋាភិបាលបណ្តោះអាសន្ន នៃប្រទេសវេណេស៊ុយអេឡា និងប្រទេសចំនួន ១០ ផ្សេងទៀត ក្នុងការអំពាវនាវ ឱ្យមានសន្ធិសញ្ញាអន្តរអាមេរិក នៃជំនួយបដិភាគ (TIAR) ។

សំណើដែលដឹកនាំ ដោយប្រទេសវេណេស៊ុយអេឡានេះ គឺជាភ័ស្តុតាង នៃការគាំទ្ររបស់តំបន់ ចំពោះប្រជាជនវេណេស៊ុយអេឡា និងការទទួលស្គាល់ នូវឥទ្ធិពលអស្ថិរភាព ដែលអតីតរបបលោកនីកូឡាស់ ម៉ាឌូរ៉ូ កំពុងមានលើតំបន់នេះ។

យោងតាមគេហទំព័រ ក្រសួងការបរទេសអាមេរិក បានចេញផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រជាជនវ៉េណេស៊ុយអេឡាជាង ៤ លាននាក់ បានភៀសខ្លួន ចេញពីប្រទេសកំណើតរបស់ពួកគេ ដោយស្វែងរកការជ្រកកោន នៅក្នុងបណ្តាប្រទេសនានា នៅអាមេរិកឡាទីន និងកោះការ៉ាបៀន ទោះបីជាវត្តមាន រយៈពេលយូររបស់ពួកគេ កាន់តែកើនឡើង ពន្ធសេវាកម្មសង្គម របស់ប្រទេសម្ចាស់ផ្ទះក៏ដោយ។

សកម្មភាពថ្មីៗ របស់យោធាវ៉េណេស៊ុយអេឡា ដើម្បីពង្រាយនៅតាមព្រំដែន ជាមួយប្រទេសកូឡុំប៊ី ក៏ដូចជាវត្តមាន របស់ក្រុមប្រដាប់អាវុធខុសច្បាប់ និងអង្គការភេរវករ នៅលើទឹកដីវេណេស៊ុយអេឡា បង្ហាញថា លោក នីកូឡាស់ ម៉ាឌូរ៉ូ មិនត្រឹមតែបង្កការគំរាមកំហែង ដល់ប្រជាជនវេណេស៊ុយអេឡាទេ ប៉ុន្តែសកម្មភាពរបស់គាត់ បានគំរាមកំហែង ដល់សន្តិភាពនិងសន្តិសុខ របស់ប្រទេសជិតខាង វេណេស៊ុយអេឡាទៀតផង។

គោលនយោបាយសេដ្ឋកិច្ចមហន្តរាយ និងការបង្ក្រាបនយោបាយ បន្តជំរុញឱ្យមានវិបត្តិជនភៀសខ្លួន ដែលមិនធ្លាប់មានពីមុនមក ដែលធ្វើឱ្យសមត្ថភាព របស់រដ្ឋាភិបាលឆ្លើយតប។

យើងទន្ទឹងរង់ចាំ ការពិភាក្សាកម្រិតខ្ពស់បន្ថែមទៀត ជាមួយបណ្តាភាគីតាក់ស៊ី TIAR ព្រោះយើងរួមគ្នា ដោះស្រាយវិបត្តិបន្ទាន់ ដែលកើតមានក្នុងប្រទេសវេណេស៊ុយអេឡា និងពាសពេញព្រំដែនរបស់ខ្លួន តាមរយៈការពិចារណា លើជម្រើសសេដ្ឋកិច្ច និងនយោបាយពហុភាគី។

សកម្មភាពថ្ងៃនេះ បង្ហាញពីការតាំងចិត្តអឌ្ឍគោល ដើម្បីឈរក្បែរ ប្រជាជនវេណេស៊ុយអេឡា ដែលតស៊ូដើម្បីអនាគតសេរីល្អប្រសើរជាងមុន ហើយវាជាភស្តុតាង នៃការទទួលស្គាល់រួម របស់តំបន់ថា លោក នីកូឡាស់ម៉ាឌូរ៉ូ មិនត្រឹមតែជាបុព្វហេតុនៃការរងទុក្ខ របស់ប្រជាជនវេណេស៊ុយអេឡាប៉ុណ្ណោះទេ ហើយគាត់ កំពុងគំរាមកំហែងសន្តិភាព និងស្ថេរភាព នៃតំបន់ថែមទៀតផង៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top