អន្តរជាតិ

រថយន្តដឹកដី បុកអ្នកថ្មើរជើង កិនអូសជាច្រើនម៉ែត្រ សំណាង នៅមានជីវិត

ភ្នំពេញ ៖ គួរឲ្យរន្ធត់ណាស់ បុរសម្នាក់ពិតជីវិតថ្លៃមែន ត្រូវរថយន្តដឹកដី បុកកិនពាក់កណ្តាលខ្លួន អូសជាច្រើនម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ នាវេលាម៉ោងជាង ៣រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផូ ឌីណា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបានរត់ឆ្លងថ្នល់ ត្រូវរថយន្តបុក របួសធ្ងន់តែម្តង ។

បន្ទាប់ពីកើតហេតុ អ្នកបើក រថយន្ត ចុះរត់គេចខ្លួន បាត់ ។ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនមកសង្រ្គោះ នៅគ្លីនិចឯកជន វាលរេញរីឯរថយន្ត សមត្ថកិច្ច វាស់វែង យក ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកព្រៃនប់ រង់ចាំដោះស្រាយពេលក្រោយ៕

Facebook Comments

To Top