ព័ត៌មានជាតិ

ផឹកចំស្រាកាច ទាញដងរ៉ែក វាយប្រពន្ធបាក់ដៃ

ពោធិ៍សាត់ ៖ បុរសម្នាក់ ស្រវឹងស្រាជោគជាំ ខឹងប្រពន្ធស្តីបន្ទោស បន្តិចបន្តួច ខឹងច្រឡោតតោតតូង ទាញដងរ៉ែកវាយសំពង ទៅលើប្រពន្ធរបស់ខ្លួន ត្រូវយ៉ាងដំណំរួចក៍ទាញ យកកាំបិត ដេញកាប់ប្រពន្ធ តែខាងគេចទាន់ ។ ហេតុការណ៍នេះបង្កការ ភ្ញាក់ផ្អើល កម្លាំងនគរបាលស្រុកវាលវែង ចុះដល់ទីតាំងនិងឃាត់ខ្លួន ភ្លាមៗយក មកសួរនាំ កាលពីវេលាម៉ោង១៤និង២៤នាទី ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅចំនុចអន្លុងក្រូច ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាល ស្រុកវាលវែងបានអោយដឹងថា បុរសជាប្តីដែលបង្កហឹង្សា ទៅលើប្រពន្ធនោះមានឈ្មោះសេង សុកាអាយុ ៣៤ ឆ្នាំនិង ប្រពន្ធមានឈ្មោះហេង សុខឡាអាយុ ៣៤ ឆ្នាំរស់នៅក្នុងភូមិជាមួយគ្នា។ របាយការណ៍ដដែលក៍ បានអោយដឹងទៀតថា បច្ចុប្បន្នបុរសជាប្តីត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកវាលវែង៕

Facebook Comments

To Top