អន្តរជាតិ

ឥណ្ឌាបាញ់ តេស្តជោគជ័យមីស៊ីល ប្រឆាំងរថក្រោះ

បរទេស៖ នៅក្នុងដំណើរជំរុញ បង្កើនសន្ទុះសម្រាប់ កងទ័ពជើងគោក អង្គការស្រាវជ្រាវនិងអភិវឌ្ឍ ការពារជាតិ ឥណ្ឌា នៅថ្ងៃពុធសប្ដាហ៍នេះ បានបាញ់តេស្តសាកល្បងបានយ៉ាង ជោគជ័យ នូវប្រព័ន្ធមីស៊ីលប្រឆាំង រថក្រោះ ជាប្រព័ន្ធអាវុធប្រឆាំងរថក្រោះមាន ខ្នាតតូចអាចយួរកាន់ យកទៅតាមខ្លួនបាន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយពីទីភ្នាក់ងារ សារព័ត៌មានការពារជាតិឥណ្ឌា ឈ្មោះ Defence News បានឲ្យដឹងថា មីស៊ីលនោះ ត្រូវបានបាញ់ចេញពីជើងទម្រមួយ ហើយគោលដៅរបស់វា គឺមានតួនាទីប្រហាក់ប្រហែលនឹងរថក្រោះ ហើយមីស៊ីល បានវាយប្រហារចំគោលដៅ យ៉ាងជោគជ័យ និងកម្ទេចគោលដៅ នោះទាំងស្រុង។

គួរបញ្ជាក់ថា នេះគឺជាការបាញ់តេស្ត សាកល្បងបានយ៉ាងជោគជ័យ លើទី៣ នូវប្រព័ន្ធមីស៊ីលដែលអភិវឌ្ឍ ផលិតឡើង សម្រាប់បំពេញតាមភាព ចំាបាច់របស់កងទ័ពឥណ្ឌា ដែលត្រូវការ ប្រព័ន្ធមីសីលបាញ់កម្ទេច រថក្រោះជំនាន់ទី៣បែបនេះ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top