អន្តរជាតិ

អាមេរិក ចង់សហការកាន់តែ ស៊ីជម្រៅជាមួយជប៉ុន បន្ទាប់ពីការរុះរើ គណៈរដ្ឋមន្រ្តី ទ្រង់ទ្រាយធំ

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថាសហរដ្ឋអាមេរិក រំពឹងថានឹង“ រក្សា និងធ្វើឱ្យស៊ីជម្រៅ” នូវចំណងមិត្តភាពជិតស្និទ្ធ ជាមួយប្រទេសជប៉ុន លើបញ្ហាតំបន់ និងពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

មន្ត្រីរូបនោះបានលើកឡើងថា “ទំនាក់ទំនងសហរដ្ឋអាមេរិក – ជប៉ុន និងសម្ព័ន្ធមិត្តរបស់យើង គឺខ្លាំងជាងពេលណាៗទាំងអស់ ហើយយើងទន្ទឹងរង់ចាំពង្រឹងកិច្ចខិតខំប្រឹងប្រែង សហប្រតិបត្តិការរបស់យើង ដើម្បីធានានូវសន្តិភាព និងវិបុលភាពនៅអាស៊ី និងជុំវិញពិភពលោក”។

លោកអាបេ បានរុះរើគណៈរដ្ឋមន្រ្តីរបស់លោកកាលពីថ្ងៃពុធ នៅក្នុងកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីផ្តល់រូបភាពស្រស់ថ្លាដល់រដ្ឋាភិបាល ដែលមានអាយុជិត ៧ឆ្នាំរបស់លោក ខណៈពេលដែលកំពុងស្វែង រកការធានាស្ថិរភាព ដោយរក្សាសម្ព័ន្ធមិត្តសំខាន់ៗរបស់លោក៕
ដោយ ឈូក បូរ៉ា

Facebook Comments

To Top