ព័ត៌មានជាតិ

ផ្សារណាត់បន្លែ ផលិតផលសុវត្ថិភាព និងអាហារូបបត្ថម្ភ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ផ្សារណាត់បន្លែ ផលិតផលសុវត្ថិភាព និង អាហាររូបបត្ថម្ភ ដែលរៀបចំឡើង ដោយមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ ត្រូវបានលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និង លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ បើកអោយដំណើរលក់ដូរនៅទីតាំង នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ ចាប់ពីព្រឹកថ្ងៃទី ១២ ខែ កញា ឆ្នាំ ២០១៩នេះតទៅ ។

បន្លែធម្មជាតិ ត្រី សាច់ ដែលប្រជាកសិករសហគមន៍ដាំដុះបាន ហើយនាំគ្នាយកមកលក់នៅពេលនេះ សុទ្ធសឹងតែឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ពីស្ថាប័នជំនាញកាំកុងត្រូលច្បាស់លាស់ គ្មានជាតិគីមី៘និង៘

នៅក្នុងឱកាសនោះដែរ លោកខូយ រីដា និង លោកឡាយ វិសិដ្ឋ ក៍បានអំពាវនាវ ទៅដល់ប្រជាកសិករ ដែលកំពុងប្រកបនូវមុខរបរនេះ សូមខិតខំបន្តក្នុងការដាំដុះ នូវបន្លែធម្មជាតិ ដោយមិនប្រើជីគីមីបែបនេះ អោយទទួលបាន ទិន្នផលខ្ពស់ជាបន្តទៀត ដើម្បីសុខភាព របស់ប្រជាពលរដ្ឋរបស់យើង។ ជាមួយគ្នានោះដែរ លោកក៏បានថ្លែងអំណរគុណ ទៅដល់ប្រជាកសិករទាំងអស់ ដែលប្រកបមុខរបរដាំបន្លែធម្មជាតិ ដោយមិនប្រើជីគីមី។

ហើយបងប្អូនពូមីង បានចូលរួមសហការល្អប្រសើរ ជាមួយនិងមន្ទីរជំនាញ ក្នុងការចុះបង្រៀនអំពីវិធីសាស្រ្ត របៀបដាំដុះនិងរបៀបប្រើជីធម្មជាតិ ដើម្បីអោយទទួលបាននូវទិន្នផលខ្ពស់ លើកស្ទួយនូវជីវភាពគ្រួសារនីមួយៗ អោយកាន់តែប្រសើរឡើង កាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា៕

Facebook Comments

To Top