អន្តរជាតិ

ចិនបាញ់បង្ហោះ ផ្កាយរណបថ្មីចំនួន៣ទៀតហើយ នៅថ្ងៃព្រហស្បតិ៍នេះ

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ខែកញ្ញានេះ បានឲ្យដឹងថា ព្រឹកនេះប្រទេសចិន បានបញ្ជូនផ្កាយរណប ចំនួន៣បន្ថែមទៀត ទៅក្នុងគន្លងតារាវិថី ដែលជាការគ្រោងទុក ពីមជ្ឈមណ្ឌលបាញ់បង្ហោះ ផ្កាយរណប Taiyuan នៅខេត្តសានស៊ី ភាគខាងជើងប្រទេស។

វាត្រូវបានបាញ់បង្ហោះ ដោយប្រើប្រាស់គ្រាប់រ៉ូកែត ប្រភេទ Long March-4B នៅម៉ោងវេលាម៉ោង ១១ និង ២៦ នាទីព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងនៅទីក្រុងប៉េកាំង។ ផ្កាយរណបផ្គត់ផ្គង់ ធនធានមួយគ្រឿង មានឈ្មោះថា ZY-1 02D ត្រូវបានបង្កើតឡើង ដោយសភាបច្ចេកវិទ្យាអវកាសចិន ឬCAST និងជាផ្នែកសំខាន់មួយ នៃហេដ្ឋារចនាសម្ព័ន្ធ លើវិស័យស្រាវជ្រាវអាវកាស របស់ប្រទេសចិន។

តាមផែនការ វានឹងផ្តល់នូវទិន្នន័យអង្កេត សម្រាប់ការគ្រប់គ្រង ធនធានធម្មជាតិ ការត្រួតពិនិត្យអេកូឡូស៊ី ការការពារគ្រោះមហន្តរាយ ការការពារបរិស្ថាន សំណង់ទីក្រុង និងសម្រាប់ការដឹកជញ្ជូនផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top