អន្តរជាតិ

មិកស៊ិកបញ្ចេញលុយវិនិយោគ ៥ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុន ចម្រាញ់ប្រេងកាតរដ្ឋ

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះ បានឲ្យដឹងថា រដ្ឋាភិបាលមិកស៊ិក បានប្រកាសចេញ នូវទឹកប្រាក់ចំនួន ៥ ពាន់លានដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុនប្រេងកាតរបស់រដ្ឋ ដែលមានឈ្មោះថា Petroleos Mexicanos (Pemex) ដើម្បីពង្រឹងហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់ខ្លួន។

ក្រសួងហិរញ្ញវត្ថុ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Pemex នឹងប្រើប្រាស់មូលនិធិទាំងនេះ ដើម្បីកាត់បន្ថយបំណុលរបស់ខ្លួន ហើយបញ្ជាក់ថា ថវិកាទាំងនេះនឹងទទួលបាន មកពីរតនាគាររបស់រដ្ឋាភិបាលសហព័ន្ធ ហើយនឹងមិនប៉ះពាល់ដល់បំណុល សុទ្ធនៃវិស័យសាធារណៈ របស់ប្រទេសម៉ិកស៊ិកឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកក្រុមហ៊ុន Pemex បាននិយាយថា ខ្លួននឹងប្រើមូលនិធិនេះ ដើម្បីទូទាត់ផ្នែកផ្សេងៗ នៃមូលបត្របំណុល នៅចន្លោះឆ្នាំ ២០២០ និង ២០២៣ ហើយចេញប័ណ្ណថ្មីរយៈពេល ៧ ឆ្នាំ ១០ ឆ្នាំនិង ៣០ ឆ្នាំ ដើម្បីទូទាត់បំណុល រយៈពេលខ្លីរបស់ខ្លួន៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top