សន្តិសុខ និង សង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនក្រុមចោរឆក់ ០៦នាក់ ទៅតុលាការ!

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ជាក្រុមចោរឆក់ ០៦នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។

មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមចោរឆក់ទាំង៦នាក់រួមមាន ១/ ឈ្មោះ ជី លីហេង ហៅឆើត ភេទប្រុស អាយុ ១៧ឆ្នាំ ,២/ ឈ្មោះ សន ពិសិទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ ,៣/ ឈ្មោះ សូ ណងបុត្រា ភេទប្រុស អាយុ ១៤ឆ្នាំ ,៤/ ឈ្មោះ គុជ ពីរតនា ភេទប្រុស អាយុ ១៩ឆ្នាំ ,៥/ ឈ្មោះឳម ជ័យរ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ ទាំង ០៥នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៣:០០នាទី នៅផ្ទះរបស់ពួកគេ ចំណុចបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៦/ ឈ្មោះ ថន ចន្ធី ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង១៤:០០នាទី នៅចំណុចស្តង់បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សរុបជនសង្ស័យទាំង ០៦នាក់ ខាងលើ គឺជាបក្សពួកក្រុមចោរឆក់ តែមួយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីស្រ្តីជនរងគ្រោះជាជនជាតិចិន បានសម្រេច នៅចំណុចផ្លូវ១២៨ កែងផ្លូវ២៤៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០:៣០នាទី និងត្រូវបានកម្លាំងអាវុធហត្ថស្រាវជ្រាវ ឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ៕

Facebook Comments

To Top