ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ឬពេលមានជំងឺ ត្រូវមករកប៉ុស្តិ៍សុខភាព ដែលនៅជិតខ្លួន

កំពង់ចាម : អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងប្រញាប់មករកប៉ុស្តិ៍សុខភាព ដែលនៅក្បែរខ្លួន ពេលក្រុមគ្រួសារមានជំងឺ ឬមានសត្វអសិរពិស ទិចឬខាំ។

លោកអភិបាលខេត្ត បានថ្លែងដូច្នេះ ខណៈពេលដឹកនាំក្រុមការងារ ចុះសួរ សុខទុក្ខនិងចែកអំណោយជូនប្រជា ពលរដ្ឋ ៣៣ គ្រួសារ ដែលកំពុងរងគ្រោះដោយទឹកជំនន់ នៅព្រឹក ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០១៩ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានថ្លែងថា ” ក្នុងរដូវទឹកឡើងម្តងៗ ខាងមន្ទីរសុខាភិបាលបានត្រៀម រួចជាស្រេចនូវថ្នាំពេទ្យ ដើម្បីផ្គត់ផ្គង់លើបញ្ហាសុខភាព ជាពិសេសជម្ងឺរាករុស និងសត្វអសិរពិល ទិចឬខាំ ដល់បងប្អូនប្រជាពលរដ្ឋ ជាមួយគ្នានេះ ខាងមន្ទីរសុខាភិបាល ក៏មានក្រុមគ្រូពេទ្យ ប្រចាំការ២៤ម៉ោងតែម្ដង និងមានមធ្យោ បាយដឹកជញ្ជូនអ្នកជម្ងឺ ដូចជារថយន្ត និងអូប័រ ផងដែរ ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្នុងករណីធ្ងន់ធ្ងរ ” ។

សូមបញ្ជាក់ដែរថា ក្នុងការចុះសួរសុខទុក្ខ សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នោះ លោកអភិបាលខេត្ត បានចែកតង់ រួ មនិងថវិកាមួយចំនួន ដល់គ្រួសារចំនួន ៣៣គ្រួសារ ដើម្បីសម្រួលទុក្ខលំបាក និងកាត់ បន្ថយការចំណាយ បានមួយកម្រិតផងដែរ។

បើតាមរបាយការណ៍ គ្រោះមហន្តរាយខេត្តកំពង់ចាម បានបញ្ជាក់ឲ្យថា ខេត្តកំពង់ចាម មានទីទួលសុវត្ថិភាព ប្រមា ណជា១៩៧កន្លែង នៅតាមបណ្តាលស្រុក-ក្រុងទាំង៩ ត្រូវបានត្រៀមរួចរាល់ហើយ មានទាំងការផ្គត់ផ្គង់ទឹកស្អាត ថ្នាំ ពេទ្យ និងមានក្រុមគ្រូពេទ្យ នៅប្រចាំការ ២៤ម៉ោងផងដែរ ៕

Facebook Comments

To Top