នយោបាយ

នាយករដ្ឋមន្រ្តីឡាវ បញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា មិនឲ្យលោក សម រង្ស៊ី ឆ្លងពីឡាវ មកកម្ពុជា ជាដាច់ខាត (វីដេអូ)


ភ្នំពេញ ៖ តបសំណើរ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមជាអ្នកភូមិផង របងជាមួយគ្នា ក៏ដូចជាស្ថិតនៅក្នុងប្រទេស ជាសមាជិកអាស៊ាន លោកនាយករដ្ឋមន្រ្តីឡាវ បានបញ្ជាក់យ៉ាងដាច់ខាតថា មិនឲ្យបុគ្គល សម រង្ស៊ីប្រើប្រាស់ទឹកដីឡាវ ឆ្លងចូលមកកម្ពុជាឡើយ ។

លោកបញ្ជាក់ថា “បុគ្គលណាមានទោស មកឆ្លងប្រទេសឡាវ ហើយប្រទេសឡាវ ជាកន្លែងឆ្លងកាត់ទៅបំផ្លាញ ប្រទេសផ្សេងនោះ យើងនឹងដំណើរការយ៉ាងម៉ត់ចត់ មិនឲ្យកើតបញ្ហានេះឡើងឡើយ” ។

លោកនាយករដ្ឋមន្ត្រីឡាវ ក៏បានផ្តាំផ្ញើទៅបណ្ឌិត ដែលនិយាយថា លោកសម រង្ស៊ី ឆ្លងមកចូលឡាវនោះ កុំនិយាយបន្តទៀត ដែលធ្វើឲ្យកម្ពុជា-ឡាវ មិនចុះសម្រុងនឹងគ្នា។

Facebook Comments

To Top