អន្តរជាតិ

អាមេរិក នឹងពន្យារពេលដំឡើងពន្ធគយ លើការនាំចូលរបស់ចិន ចាប់ពីថ្ងៃទី០១ ខែតុលា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកបានសម្រេចចិត្ត ជំរុញកាលបរិច្ឆេទ សម្រាប់ការដំឡើងពន្ធលើទំនិញចិន ដែលមានតម្លៃ ២៥០ ពាន់លានដុល្លារចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែតុលា តាមសំណើរបស់ចិន។

ជាមួយនឹងសង្រ្គាមពន្ធគយ សម្រាប់តែពន្ធកាន់តែស៊ីជម្រៅ រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំង ២ នៅលើពិភពលោក រដ្ឋបាលលោក ត្រាំ បានចាប់ផ្តើមគិតពន្ធចំនួន ១៥ ភាគរយលើទំនិញចិន ដែលមានតម្លៃជាង ១០០ ពាន់លានដុល្លារ កាលពីថ្ងៃទី០១ ខែកញ្ញា ហើយបានគ្រោងដំឡើងពន្ធ ២៥ ភាគរយ ដែលមានស្រាប់រួចទៅហើយ នៅលើ ទំនិញចិនមានតម្លៃ ២៥០ ពាន់លានដុល្លារទៅ ៣០ ភាគរយចាប់ពីថ្ងៃទី០១ ខែតុលា។

ប៉ុន្តែលោក ត្រាំ បានសរសេរ នៅលើបណ្តាញសង្គម Twitter ថាសហរដ្ឋអាមេរិក និងចិន បានឯកភាពគ្នាថា ជាកាយវិការសុច្ឆន្ទៈ ដើម្បីពន្យាពេលការដំឡើងពន្ធ ៥ ភាគរយក្នុងរយៈពេល ២ សប្តាហ៍តាមសំណើ របស់ឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហេ និងដោយសារតែ សាធារណរដ្ឋប្រជាមានិតចិន នឹងប្រារព្ធខួបលើកទី៧០ របស់ខ្លួន៕ ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top