អន្តរជាតិ

លោក ដូណាល់ ត្រាំ ប្ដេជ្ញាសងសឹក រាល់ការវាយប្រហារភេរវកម្ម ខណៈប្រារព្ធខួបទី១៨ នៃការវាយប្រហារធំបំផុត ១១ កញ្ញា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាឆ្លើយតប រាល់ការវាយប្រហារភេរវកម្មណាមួយ មកលើប្រទេសរបស់លោក ដោយអំណាចពេញលេញរបស់អាមេរិក ខណៈដែលសហរដ្ឋអាមេរិក បានប្រារព្ធខួបលើកទី ១៨ នៃការវាយប្រហារថ្ងៃទី១១ ខែកញ្ញាកាលពីឆ្នាំ២០០១ ។

ការវាយប្រហារភេរវកម្ម បានសម្លាប់មនុស្សជិត ៣.០០០ នាក់ នៅក្នុងការវាយប្រហារបរទេស ដ៏សាហាវបំផុត ដែលមិនធ្លាប់មាន នៅលើទឹកដីសហរដ្ឋអាមេរិក ដែលនាំឱ្យសហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើសង្គ្រាម នៅអាហ្វហ្គានីស្ថាន ប្រឆាំងនឹងអង្គការអាល់កៃដា នៅពីក្រោយការវាយប្រហារ នេះ និងក្រុមតាលីបង់ ដែលបានបង្កជម្លោះក្រុម ហើយសង្គ្រាមនៅតែបន្ត ចំពេលការបះបោររបស់ពួកតាលីបង់។

ដោយបានបញ្ឈប់ការចរចាសន្តិភាព ជាមួយពួកតាលីបង់ថ្មីៗនេះ ដោយសារការវាយប្រហារ របស់ក្រុមភេរវកម្ម ទៅលើប្រទេសអាហ្វហ្គានីស្ថានលោក ត្រាំ បានថ្លែងនៅក្នុងសុន្ទរកថាមួយ នៅមន្ទីរបញ្ចកោណថា “សម្រាប់ហេតុផលណាមួយ ដែលពួកគេវិលត្រឡប់ មកប្រទេសរបស់យើង វិញ យើងនឹងទៅកន្លែងណាដែលពួកគេ និងប្រើអំណាច ដូចអ្វីដែលសហរដ្ឋអាមេរិក មិនដែលប្រើពីមុនមក”៕ ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top