នយោបាយ

កម្ពុជា-ឡាវ ចុះហត្ថលេខា លើកិច្ចព្រមព្រៀង សំខាន់ៗចំនួន៥

ភ្នំពេញ៖ កម្ពុជា និងឡាវ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសំខាន់ចំនួន ៥ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ថង លូនស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ នាវិមានសន្តិភាព នៅថ្ងៃទី១២ កញ្ញានេះ ។

កិច្ចព្រមព្រៀងសំខាន់ៗទាំង ៥ ដែលត្រូវចុះហត្ថលេខា រវាងភាគីកម្ពុជា និងភាគីឡាវរួមមាន៖

១.អនុស្សារណៈនៃ ការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ រវាងក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជា ជីវៈកម្ពុជា និងក្រសួងការងារ និងសុខមាលភាពសង្គមឡាវ ។ ត្រូវចុះហត្ថលេខាដោយភាគីកម្ពុជាលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីឡាវលោក KHAMPHENG SAYSOMPHENG រដ្ឋមន្ត្រីក្រសួងការងារ និងសុខមាលភាពសង្គម ។

២. កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងឡាវ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យថាមពល។ ត្រូវចុះហត្ថលេខាដោយភាគីកម្ពុជា។ រវាងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងភាគីឡាវ លោក KHAMMANY INTHIRATH រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ ។

៣.កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គិសនីឡាវ សម្រាប់ការទិញអគ្គិសនីបន្ថែមតាម តង់ស្យុងខ្ពស់ ២៣០ គីទ្បូវ៉ុល និង ៥០០ គីទ្បូវ៉ុល ពីអនុស្ថានីយបានហាត ប្រទេសទ្បាវ មកអនុស្ថានីយ ស្ទឹងត្រែង ប្រទេសកម្ពុជា។ ត្រូវចុះហត្ថលេខាដោយភាគីកម្ពុជាលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងភាគីឡាវលោក BOUNOUM SYVAPHENG អគ្គនាយកអគ្គិសនីឡាវ ។

៤.កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINERAL COMPANY LIMITED សម្រាប់គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៦០០ មេហ្កាវ៉ាត់ នៅខេត្ត សេកុង ប្រទេសឡាវ។ ត្រូវចុះហត្ថលេខាដោយភាគីកម្ពុជាលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងភាគីឡាវលោក PISASAI KEOSAYACHAK ប្រធានក្រុមហ៊ុន TSBP SEKONG POWER AND MINERAL COMPANY LIMITED ។

៥.កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED សម្រាប់គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ១៨០០ មេហ្កាវ៉ាត់ នៅ ខេត្តសេកុង ប្រទេសឡាវ។ ត្រូវចុះហត្ថលេខាដោយភាគីកម្ពុជាលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងភាគីឡាវលោក PHONESACK VILAYSACK ប្រធានក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED ៕ ដោយ៖ ខា ដា

Facebook Comments

To Top