ព័ត៌មានជាតិ

កម្ពុជានឹងរៀបចំ ពិព័រណ៍អាហារ និងភេសជ្ជៈដ៏ធំបំផុត ២៥ ដល់ថ្ងៃទី ២៧ ខែតុលា

ភ្នំពេញ ៖ WONDERFUL 28 – LIFESTYLE, WINE & DINE EXPO គឺជាពិព័រណ៍អាហារ និងភេសជ្ជៈដ៏ធំបំផុត និងពេញនិយម ដែលរៀបចំឡើងដោយសមាគមហិរញ្ញវត្ថុនិង
សេដ្ឋកិច្ចអន្តរជាតិ (InFEA) ឧបត្ថម្ភដោយធនាគារកាណាឌីយ៉ាភីអិលស៊ី , Wonder Capital Group ។ គំនិតនេះត្រូវបានគាំទ្រយ៉ាងខ្លាំងដោយក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើក កម្ពស់ការយល់ដឹង អំពីរបៀបរស់នៅប្រកប ដោយកិត្យានុភាពនៅក្នុងប្រទេសកម្ពុជា ។ ដើម្បីប្រារព្ធធ្វើចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

ព្រឹត្តិការណ៍នេះ បាននាំយកអ្នកផ្គត់ផ្គង់ក្នុងស្រុក និងអន្តរជាតិទាំងអស់មកបង្ហាញនូវអ្វី ដែលល្អបំផុតនៅក្នុងកម្រិតរបស់ខ្លួន ។ ព្រឹត្តិការណ៍នេះមានគោលបំណង លើកកម្ពស់អាជីវកម្មក្នុងស្រុក និងអន្តរជាតិក៏ដូចជាការបង្កើត បរិយាកាសសហគមន៍ប្រកប ដោយភាពរស់រវើកនិងទាក់ទាញ សម្រាប់ប្រជាជនគ្រប់វ័យនិង ជាតិសាសន៍ទាំងអស់ទទួលបានភាពរីករាយ។ នៅក្នុងការតាំងពិព័រណ៍នឹងមានការចូលរួមពីស្តង់តាំងបង្ហាញចំនួន ៣០០ ស្តង់ ដែលមានទំហំប្រហែលជា ២,០០០ ម៉ែត្រការ៉េនិងមានគោលបំណងទាក់ទាញអ្នកជំនួញជាង ២៨.០០០ នាក់។

ជាលើកដំបូងនៅប្រទេសកម្ពុជា ព្រឹត្តិការណ៍នេះក៏នឹងមានកម្មវិធីប្រគំតន្ត្រីចំនួន ៣ ថ្ងៃជាប់ៗគ្នាផងដែរ ដោយមានការចូលរួមពីសិល្បៈករ សិល្បៈការីនីមកពីគ្រប់ផលិតកម្មសំដែងជូន រៀងរាល់យប់ដើម្បីឱ្យអ្នកទស្សនាទាំងអស់ ទទួលបានភាពរីករាយ។ ការប្រគុំតន្រ្តីរួមផ្សំជាមួយ បែបបទអាហារតាមដងផ្លូវ ពិតជាអាចជួយបង្កើនបរិយាកាសព្រឹត្តិការណ៍ និងផ្តល់នូវបទពិសោធន៍មួយបែប ដែលមិននឹកស្មានដល់។ គាំទ្រដោយក្រសួងទេសចរណ៍ ការផ្ដល់ជូននូវចំណីអាហារតាមផ្លូវនេះ នឹងនាំមកនូវរូបភាពផ្សេងៗគ្នា នៃមុខម្ហូបតាមចិញ្ចើមផ្លូវតាមតំបន់ ហើយត្រូវបានបង្ហាញតាមស្តង់ដារថ្មី ។

គួរបញ្ជាក់ថា ពិព័រណ៍នេះមានដូចជា៖ បែបបទរស់នៅ ៖ រចនាផ្ទៃខាងក្នុងនិងការតុបតែង ការថែរក្សាសម្រស់និងសុខភាព ផលិតផលលាងសម្អាតនិងបោកគក់ ឧបករណ៍ក្នុងសួនច្បារនិងក្រៅផ្ទះ និងគ្រឿងផ្ទះបាយអាហារនិងភេសជ្ជៈ៖ ហាងនំប៉័ងនិងចំណីសត្វ ហាងកាហ្វេនិងតែ សាច់និងគ្រឿងសមុទ្រ ស្រាបៀរនិងស្រា។
វេទិកាឱកាសអាជីវកម្ម៖ សិក្ខាសាលាដ៏មានជំនាញ ការចែករំលែកបទពិសោធន៍ល្អៗពីអន្តរជាតិ ការផ្គូផ្គងអាជីវកម្ម និងទីប្រឹក្សាជំនាញសេវាកម្ម៕

Facebook Comments

To Top