អន្តរជាតិ

កូរ៉េខាងជើង ជាប្រទេសត្រូវ បានឃ្លាំមើលច្រើនបំផុត លំដាប់ទី២ លើពិភពលោក

សេអ៊ូល៖ ក្រុមសេរីភាពសារព័ត៌មានអន្តរជាតិ បានឲ្យដឹង នៅក្នុងរបាយការណ៍នាពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងជើង គឺជាប្រទេសដែលមានការឃ្លាំមើលច្រើនបំផុត លំដាប់លេខ ២ នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

គណៈកម្មាធិការការពារអ្នកកាសែត បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា“ ខ្លឹមសារស្ទើរតែទាំងអស់នៃកាសែត ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញឃោសនា របស់កូរ៉េខាងជើង គឺមកពីទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េកណ្តាល ដែលផ្តោតលើសេចក្តីថ្លែងការណ៍ និងសកម្មភាពរបស់មេដឹកនាំនយោបាយ” ។

ទីភ្នាក់ងារព័ត៌មានពិភពលោក ខ្លះមានការិយាល័យតូចនៅខាងជើង ប៉ុន្តែអ្នកឆ្លើយឆ្លងព័ត៌មានអន្តរជាតិត្រូវបានគេបដិសេធមិនឲ្យចូលរួម ឬចាប់ឃុំខ្លួន និងបណ្តេញចេញពីប្រទេស៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top