ព័ត៌មានជាតិ

មន្រ្តីសាខាកាំកុងត្រូល ខេត្តកំពង់ធំ រកឃើញទំនិញខូចគុណ ១១មុខ ដាក់តាំងលក់នៅផ្សារក្រយ៉ូវ ក្រុងស្ទឹងសែន ,ដកហូតទុកដុតកំទេចចោល

កំពង់ធំ ៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ ក៏ដូចសុខភាពប្រជាពលរដ្ឋ និងរដូវកាន់បិណ្ឌ បុណ្យភ្ជុំ ដូចមកដល់ផងនោះ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ ដឹកនាំដោយលោក លៀងសុភាពប្រធានសាខា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារក្រយ៉ូវ ភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ចំនួន១១មុខ ។

មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះអង្កេតទំនិញ ដែលកំពុងដាក់តាំងលក់ នៅផ្សារក្រយ៉ូវ ភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខាងលើ រួចមកក្រុមការងារបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណចំនួន១១មុខ រួមមានទី១៖ មីម៉ាម៉ា ចំនួន១៣កញ្ចប់ ផលិតនៅថៃ , ទី២៖ ទឹកផ្លែឈើ ចំណុះ៣៣០ml ចំនួន៣១កំប៉ុង , ទី៣៖ ប័រ ចំនួន១៧កំប៉ុង , ទី៤៖ ទឹកផ្លែឈើ ម៉ាក Honey Lemon ចំណុះ៣៣០ចំនួន ៧កំប៉ុង , ទី៥៖ ទឹកផ្លែឈើ ម៉ាក1-2Drink ចំណុះ៣០០ml ចំនួន៥កំប៉ុង, ទី៦៖ ទឹកបន្ទាលកន្ទុយក្រពើ ចំណុះ៣៥០ml ចំនួន១១កំប៉ុង, ទី៧៖ ទឹកស្លឹកគ្រៃ ចំនួន៤ដប, ទី៨៖ ទឹកម្ជូរព្រឹក ចំនួន ៨ដប, ទី៩៖ ទឹកភេសជ្ជៈប៉ូវកម្លាំង​ ម៉ាក Cobra Gold ចំនួន១០ដប ទី១០៖ ទឹកផ្លែ ឈើចម្រុះ ចំនួន២១កំប៉ុង និងទី១១៖ ទឹកចាហួយ ចំណុះ៣៥០ml ចំនួន៥ដប។ ក្រុមការងារបានធ្វើកំណត់ ដកហូតទុកដុតកម្ទេចចោលនាពេលខាងមុខ ។

ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល ក៏បានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

Facebook Comments

To Top