អន្តរជាតិ

ការកង្វះសមត្ថភាព ប្រព័ន្ធ 5G បង្កគ្រោះថ្នាក់ ដល់ក្រុមហ៊ុន Apple

ចិន ៖ អ្នកវិភាគ បាននិយាយថា ទូរស័ព្ទ iPhone តម្លៃទាបរបស់ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងបង្កើនការប្រកួតប្រជែង នៅក្នុងទីផ្សារស្មាតហ្វូន របស់ប្រទេសចិន ប៉ុន្តែអសមត្ថភាព របស់ពួកគេក្នុងការគាំទ្រដល់ 5G អាចធ្វើឲ្យអតិថិជន ចូលចិត្តបច្ចេកវិទ្យាមួយចំនួនខកចិត្ត យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Apple បានបង្ហាញទូរស័ព្ទ iPhone ថ្មីកាលពីថ្ងៃអង្គារ នៅសហរដ្ឋអាមេរិក ជាមួយនឹងការកាត់បន្ថយតម្លៃ ដែលមិនបានរំពឹងទុក សម្រាប់ម៉ូដែលថោកបំផុតគឺ iPhone 11 ។

លោក James Yan នាយកស្រាវជ្រាវនៅ Counterpoint Technology Market Research ធ្លាប់សាកល្បងទូរស័ព្ទ iPhone ចុងក្រោយបង្អស់របស់ Apple និងមានវត្តមាន នៅក្នុងព្រឹត្តិការណ៍សម្ពោធនៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ាបាននិយាយ នៅលើបណ្តាញសង្គមថា យុទ្ធសាស្ត្រកំណត់តម្លៃជាក់ស្តែងរបស់ iPhone 11 អាចឲ្យ Apple ប្តឹងឧទ្ធរណ៍អតិថិជន យ៉ាងហោចណាស់ មុនត្រីមាសទី ២ ឆ្នាំក្រោយ ។

ទូរស័ព្ទ iPhone 11 មានតម្លៃចាប់ពី ៥,៤៩៩ យ័ន (៧៧២,៨ ដុល្លារ) នៅក្នុងប្រទេសចិនដែលមានតម្លៃទាបជាងទូរស័ព្ទ iPhone XR ស៊េរីមុន មានតម្លៃប្រមាណ ១០០០ យ័នត្រូវបានដាក់បង្ហាញកាលពីឆ្នាំ ២០១៨ ។

ទិន្នន័យពីហ្វែនឈីល “Fenqile” ជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចបង់ រំលស់ក្រោមការចុះបញ្ជីឈ្មោះ LexinFintech របស់ណាសាដាសបង្ហាញថា ចាប់តាំងពីការបើកដំណើរការទំព័រមុនបញ្ជាទិញរបស់ iPhone 11 នៅលើវេទិកា ត្រូវបានគេចូលទស្សនា ជិតមួយលានដង។ ម៉ូដែលទូរស័ព្ទ iPhone បានបញ្ជាទិញជាមុន ដែលពេញនិយមបំផុតគឺ iPhone 11 64G ៕
ដោយ៖លី ភីលីព

Facebook Comments

To Top