អន្តរជាតិ

ម៉ិកស៊ិក ជំរុញអាមេរិក ឲ្យបញ្ឈប់ លំហូអាវុធខុសច្បាប់

បរទេស ៖ នៅក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធើ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បានមានប្រសាសន៍ថា ប្រទេសម៉ិកស៊ិកនឹងជំរុញសហរដ្ឋអាមេរិក ឲ្យបញ្ឈប់លំហូអាវុធខុស ច្បាប់ពីអាមេរិក ចូលមកក្នុងប្រទេសម៉ិកស៊ិក នៅក្នុងកិច្ចប្រជុំសេតវិមាន។

មន្ត្រីសហរដ្ឋអាមេរិកនិងម៉ិកស៊ិក តាមសេចក្តីរាយការណ៍ នឹងធ្វើការជួបចរចាគ្នា ដើម្បីទទួលបានការពន្លឿនពីសំណាក់ប្រទេសម៉ិកស៊ិក ក្នុងការទប់ស្កាត់ជនអន្តោប្រវេសន៍ ពីអាមេរិកកណ្ដាល បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គម្រាមដាក់ពន្ធគយលើទំនិញ ប្រសិនបើប្រទេសម៉ិកស៊ិក មិនទប់ស្កាត់លំហូ ជនអន្តោប្រវេសន៍ទេ។

គួរបញ្ជាក់ថា នៅក្នុងខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការគម្រាមថា នឹងដាក់ពន្ធគយ៥ភាគរយលើទំនិញនាំចូលពីម៉ិកស៊ិកទាំងអស់ ប្រសិនបើប្រទេសនេះ មិនបញ្ឈប់លំហូអន្តោប្រវេសន៍ខុសច្បាប់ ដែលចូលមកក្នុងទឹកដីសហរដ្ឋអាមេរិកទេនោះ៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top