ព័ត៌មានជាតិ

មូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ថវិកាដែលទទួលបាន​ ពីការបរិច្ខាគកន្លងមកចំនួន ៨ប៊ីលានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា

កាលពីរសៀលថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩, មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ថវិកាដែលទទួលបាន ពីការបរិច្ខាគកន្លងមកចំនួន ៨.០០០ .០០០.០០០ (ប្រាំបីប៊ីលាន)រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីប្រើប្រាស់ក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដល់កុមារ និងទារកដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។ ការប្រគល់ជូននេះជាកិច្ចសហប្រតិបត្តការ និងការគាំទ្រជាបន្តបន្ទាប់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ចំពោះកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ ទីតាំង ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញា ចំពោះទឹកចិត្តសប្បុរសធម៌ និងការបរិច្ចាគ ដើម្បីចូលរួមសម្រេចនូវបេសកកម្មដ៏ចម្បង និងតែមួយគត់របស់មូលនិធិ គឺការធានាចីរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងករណីឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមក លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើងអាចរៀបចំ កត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”។

សូមបរិច្ចាគចូលជាសមាជិក របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
– ធនាគារកាណាឌីយ៉ា
– ធនាគារអេស៊ីលីដា
– ធនាគារ ABA
– ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
– ភ្នាក់ងារវេប្រាក់ TrueMoney
– ភ្នាក់ងារវេប្រាក់ DaraPay

ឬទំនាក់ទំនងមកលេខាធិកាដ្ឋាន ដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ 061 701 111 / 096 701 1111 និងគេហទំព័រ www.ckf.org.kh

Facebook Comments

To Top