ពីនេះពីនោះ

អង្គការភ្លែន ដាក់ឲ្យដំណើរការ គម្រោងជំនាន់ថ្មី នៅរតនៈគិរី ដើម្បីចូលរួមចំណែក លើកកម្ពស់សិទ្ធិកុមារ

រតនៈគីរី៖ អង្គការភ្លែនអន្តរជាតិ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានប្រកាសដាក់ឲ្យដំណើការ នូវគម្រោង “ជំនាន់ថ្មី” នៅខេត្តរតនគិរី ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ រួមមានអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត តំណាងកុមារ និងសង្គមស៊ីវិលប្រមាណ ១០០នាក់។

គោលដៅចំបងរបស់គម្រោង ជំនាន់ថ្មី គឺពង្រឹងសមត្ថភាពអង្គការក្នុងស្រុក ដើម្បីចូលរួមចំណែកលើកកម្ពស់សិទ្ធិកុមារី និងកុមារា យុវជន លើកិច្ចការពារកុមារ សុខភាពបន្តពូជ និងការចូលរួម។

ដើម្បីសម្រេចគោលដៅ របស់គម្រោង អង្គការភ្លែនអនុវត្ត គម្រោងដោយមាន កិច្ចសហការជាមួយអង្គការដៃគូចំនួន ៥រួមមាន៖ ទី១-អង្គការសម្ព័ន្ធសិទ្ឋិកុមារកម្ពុជា, ទី២-គណៈកម្មាធិការ សម្របសម្រួលសកម្មភាព សុខភាព, ទី៣-សមាគមន៍យុវជនខ្មែរ, ទី៤-អង្គការភ្នំស្រី និងទី៥-អង្គការអនុផលព្រៃឈើ ។

សូមរំលឹកថា គម្រោងជំនាន់ថ្មី មានរយៈពេល៥ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០១៩ ដល់២០២៤ និងកំពុងអនុវត្តក្នុងភូមិចំនួន ៧៨ ក្នុង ស្រុកចំនួន៤ ស្រុកអណ្តូងមាស, បរកែវ, តាវែង និងវឺនសៃ នៃខេត្តរតនគិរី ៕

ដោយ៖ អេង ប៊ូឆេង-នឿត សម្ផស្ស

Facebook Comments

To Top