ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន អញ្ជើញប្រកាស កម្ពុជាជាប្រទេសមាជិក ដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ

ភ្នំពពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននឹងកំពុងអញ្ជើញ ជាអធិបតី បើកកម្មវិធីប្រកាស ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសសមាជិកដៃគូសកល ដើម្បីបញ្ចប់ហិង្សាលើកុមារ នាសណ្ឋាគារសុខាភ្នំពេញ។

សូមបញ្ជាក់ថា កម្ពុជា ក្លាយជាប្រទេសនាំមុខទី៤ នៅក្នុងតំបន់ ក្នុងការប្តេជ្ញាចិត្តបញ្ចប់អំពើហិង្សាលើកុមារ ហើយកម្ពុជា មានកុមារជាងពាក់កណ្តាល ក្នុងចំណោមកុមារទាំងអស់ បានទទួលរងអំពើហិង្សា យ៉ាងហោចណាស់ក្នុងមួយទម្រង់ មុនពេលពួកគេឈានដល់អាយុ ១៨ឆ្នាំ។

ការប្រកាសជាសាធារណៈ ចូលរួមក្នុងក្រុមប្រទេសនាំមុខ នៅក្នុងតំបន់របស់ប្រទេសកម្ពុជា គឺបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីពន្លឿនការអនុវត្តសកម្មភាព បញ្ចប់អំពើហិង្សាគ្រប់រូបភាពលើកុមារ ហើយក៏ជាជំហានដ៏មានសារៈសំខាន់ ដើម្បីឆ្ពោះទៅសម្រេច សិទ្ធិរបស់កុមារកម្ពុជាគ្រប់រូប ដើម្បីឱ្យពួកគេអាចធំដឹងក្ដីប្រកបដោយសុវត្ថិភាព និងទទួលបានការការពារ ៕

ដោយ៖ ធី លីថូ

Facebook Comments

To Top