ព័ត៌មានជាតិ

ប្រតិភូអ្នកកាសែត មកពីប្រទេស SCO បញ្ចប់ដំណើរ ទស្សនកិច្ច នៅទីក្រុងឆាងអាន និងបន្តដំណើរមកទីក្រុងជូហៃ

ឆាងអាន-ជូហៃ៖ ប្រតិភូអ្នកកាសែត មកពីបណ្តាប្រទេស អង្គការ កិច្ចសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization-SCO) និងដៃគូពាក់ព័ន្ធ នៅទី១១ខែកញ្ញា ឆ្នាំ២០១៩នេះ បានបញ្ចប់ដំណើរបំពេញ ទស្សនកិច្ច នៅទីក្រុងឆាងអាន អតីតរាជធានីចាស់ ហើយនិងបានបន្តធ្វើដំណើរមកកាន់ទីក្រុងជូហៃ ដែលជាក្រុងជាប់មាត់សមុទ្រដ៏ធំមួយ នៅក្នុងប្រទេសចិន។

ក្នុងដំណើរទស្សនកិច្ចប្រតិភូអ្នកកាសែត SCO នេះ ត្រូវបានទទួលបដិសណ្ឋារកិច្ច ដោយលោកស្រី Long Guanggyan សមាជិកគណៈកម្មាធិការកណ្ដាល និងជាអគ្គនាយក នៃនាយកដ្ឋានកិច្ចការ សាធារណៈ នៃគណៈកម្មការសាលាក្រុងជូហៃ បក្សកុម្មុយនិស្តចិន ជាមួយនឹងការទទួលរៀបចំអាហារពេលល្ងាច នាសណ្ឋាគារ Grand Bay hotel ។

ក្នុងឱកាសនោះលោក ស្រី Long Guanggyan ក៏បានរៀបរាប់ខ្លះៗអំពីប្រវត្តិទីក្រុងជូហៃ ថាទីក្រុងជូហៃ កាលពី៤០ឆ្នាំមុន គ្រាន់តែជាភូមិអ្នកនេសាទមួយប៉ុណ្ណោះ ដែលមិនមានអ្វីឲ្យគួរ ចាប់អារម្មណ៍នោះទេ ប៉ុន្តែនៅពេលដែលរដ្ឋាភិបាល បានធ្វើកំណែទម្រង់ផ្ទៃក្នុងនិងបើកចំហរ ទៅកាន់ពិភពលោក បានធ្វើឲ្យទីក្រុងជូហៃត្រូវបានអភិវឌ្ឍន៍ ជាបន្តបន្ទាប់ រហូតក្លាយទៅជាទីក្រុងដ៏ធំមួយ នៅជាប់មាត់សមុទ្រ ក្នុងប្រទេសចិន៕

ឌ្ឍ

Facebook Comments

To Top