ព័ត៌មានជាតិ

មេបញ្ជាការ កងទ័ពជើងគោកកម្ពុជា បន្តជួបពិភាក្សាការងារ ជាមួយ មេបញ្ជាការ កងទ័ពជើងគោក អូស្រ្តាលី

ភ្នំពេញ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោកកម្ពុជា នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩ បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក រីឆាត ប៊ឺរ (Richard Burr) មេបញ្ជាការកងទ័ពជើងគោក អូស្រ្តាលី ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការ។

ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោក អូស្ត្រាលី បានបង្ហាញពីបំណងបង្កើន កិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក៏ទ័ពជើងគោកកម្ពុជា ក្នុងសកម្មភាពដែលបានអនុវត្តកន្លងមក។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ ឧត្តមសេនីយ៍ឯក បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងកងទ័ពអូស្ត្រាលីដែលតែងតែគាំទ្រ ផ្តល់ការហ្វឹកហ្វឺន និងបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា។

សនិ្នសីទ មេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក ប្រារព្ធធ្វើចាប់ពីថ្ងៃទី០៩-១១ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងព្រះរាជាណាចក្រថៃ៕

Facebook Comments

To Top