អន្តរជាតិ

សេអ៊ូល៖ មីស៊ីលវាយប្រហារ ចម្ងាយខ្លីរបស់កូរ៉េខាងជើង ហោះបានចម្ងាយ ២០០ម៉ាយ

បរទេស៖ អគ្គសេនាធិការចម្រុះ នៃប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយថា កូរ៉េខាងជើងបាន បាញ់តេស្តមីស៊ីលពីរគ្រាប់ នៅព្រឹកថ្ងៃអង្គារ ដែលហោះបានចម្ងាយប្រហែល ២០៥ម៉ាយ មុននឹងធ្លាក់ចូលក្នុងទឹកជិតកោះ Alsom ក្បែរតំបន់ឆ្នេរនៃខេត្ត North Hamgyong ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis និង MBC បានរាយការណ៍ថា មីស៊ីលវាយប្រហារក្នុងចម្ងាយ ខ្លីនោះ បានហោះក្នុងទិសដៅ ទៅភាគឦសាន ចេញពីចំណុចបាញ់តេស្ត នៅទីក្រុង Kaechon ក្នុងខេត្ត South Pyongan នាម៉ោង៦និង៥៣នាទី និងម៉ោង៧ និង១២នាទីព្រឹក។

យោងតាមសេចក្តីរាយការណ៍ នៅក្នុងពេលបច្ចុប្បន្ននេះ នៅតែកំពុងធ្វើការវិភាគលើការហោះហើរ រយៈកម្ពស់ហោះ និងចំណុចធ្លាក់ពិតប្រាកដ របស់មីស៊ីលកូរ៉េខាងជើងទាំងពីរគ្រាប់នោះ ហើយយោធា កូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងគួរតែបន្ធូរបន្ថយការធ្វើតេស្ត ដែលបានកើតឡើងជាប្រក្រតី តាំងពីខែកក្កដានោះ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top