កីឡា

Barcelona បន្តក្តីបារម្ភដោយសារតែ Messi និងSuarez នៅតែមិនទាន់អាច មកជួយក្លឹបវិញបាន នៅឡើយ

ទាំងកីឡាករ Lionel Messi និង កីឡាករLuis Suarez នៅតែមានការសង្ស័យ ចំពោះការបង្ហាញខ្លួន ក្នុងកាប្រកួត La Liga បន្ទាប់កីឡាករទាំងពីរនាក់នេះ បានខកខានការហ្វឹកហាត់ជាមួយ នឹងក្លឹបម្តងទៀតហើយកាល ពីថ្ងៃអង្គារនេះ។

Messi មិនបានលេងឱ្យក្លិបចាប់តាំងពី រងរបួសកំភួនជើងកាល ពីប្រកួតបើករដូវកាលនៅដើមខែសីហា ដោយខកខានការប្រកួត កំដៅសាច់ដុំស្ទើរតែទាំងអស់ក៏ដូចជាការប្រកួត La Liga ទាំង ៣ របស់ពួកគេផង។

ការប្រកួតទាំងនោះបានធ្វើ ឲ្យ Barca ទទួលបានតែ ៤ ពិន្ទុប៉ុណ្ណោះទាំងគួរឲ្យ ខកចិត្តបន្ទាប់ពីពួកគេបានចាញ់ក្រុម Athletic Club Bilbao ហើយត្រូវបានគេធ្វើឡើង ២-២ លើក្រុម Osasuna ជាក្រុមដែលទើបឡើងមក លីកកំពូលរដូវកាលនេះ។

ទន្ទឹមនឹងនេះផងដែកីឡាករ Suarez បានរងរបួសសាច់ដុំក្នុងការ បរាជ័យ ១-០ នៅ Bilbao កាលពីថ្ងៃទី ១៦ ខែសីហានិងមិនបានលេងចាប់ តាំងពីពេលនោះមក៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top