អន្តរជាតិ

ការស្រាវជ្រាវថ្មី៖ អាចម៍ផ្កាយវាយប្រហារ ពិភពលោកគ្រាប់បែក បរមាណូបង្កឲ្យមានភ្លើងឆេះព្រៃ ស៊ូណាមិ និងស្ពាន់ធ័រមកបំផ្លាញ សត្វដាយណូស័រ

ម៉ិកស៊ិក៖ យោងតាមការស្រាវជ្រាវ បានបង្ហាញថា ពិភពលោកស្ទើរតែត្រូវ បានបំផ្លាញដោយភ្លើងឆេះព្រៃ ស៊ូណាមិ និងពពកស្ពាន់ធ័រជាច្រើន នៅថ្ងៃបន្ទាប់ពីអាចម៍ផ្កាយដែលបានសម្លាប់ ដាយណូស័រវាយប្រហារ ដោយប្រើកម្លាំងខ្លាំង ជាងគ្រាប់បែកបរមាណូ១០ពាន់លាន គ្រាប់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ ឌៀលីម៉ែល។

ពួកគេនិយាយថា សំណាកថ្មថ្មីនៅខាងក្នុងដី ក្រហូងក្រោមទឹកដែលបន្សល់ដោយផលប៉ះពាល់ បានបញ្ជាក់ទ្រឹស្តីរបស់អ្នកវិទ្យាសាស្ត្រ អំពីអ្វីដែលបានកើតឡើងនៅថ្ងៃនោះ។ ប្រហែលជា ៧៥ ភាគរយនៃជីវិតទាំងអស់ នៅលើផែនដីត្រូវបានបំផ្លាញ ដោយសារឥទ្ធិពលបំផ្លិចបំផ្លាញ ពីការវាយប្រហារដោយកម្លាំង គ្រាប់បែកនុយក្លេអ៊ែរ ១០ ពាន់លានគ្រាប់។

ការរកឃើញធ្យូងដុំថ្ម និងថ្មសំបូរទៅដោយស្ពាន់ធ័រ នៅបាតសមុទ្រក្នុងតំបន់យូហ្សាតតាន នៃប្រទេសម៉ិកស៊ិកបានផ្តល់ព័ត៌មាន លម្អិតច្រើនជាងពេលណាៗទាំងអស់។ ក្រុមអ្នកស្រាវជ្រាវមក ពីសាកលវិទ្យាល័យតិចសាសបានខួងជិតមួយម៉ាយល៍ទៅក្នុងផែនដី ដើម្បីធ្វើឲ្យប្រសើរឡើងនូវពេលវេលា បានកើតឡើងប្រហែល ៦៦ លានឆ្នាំមុន។

លោកសាស្រ្តាចារ្យ Sean Gulick អ្នកដឹកនាំគម្រោងបាននិយាយថា វាជាការរីករាលដាលនៃព្រឹត្តិការណ៍ ដែលយើងអាចងើបឡើងវិញពីក្នុងដីសូន្យ។ ពួកគេទាំងអស់ គឺជាផ្នែកមួយនៃកំណត់ត្រាថ្មផ្តល់ នូវការមើលយ៉ាងលម្អិតបំផុតនៅក្រោយគ្រោះមហន្តរាយបានបញ្ចប់យុគសម័យដាយណូស័រ។

លោកសាស្រ្តាចារ្យ Gulick និងលោកសាស្រ្តាចារ្យ Joanna Morgan មកពីមហាវិទ្យាល័យ Imperial College London បានរកឃើញស្នូលពី១,៣០០ ម៉ែត្រនៅខាងក្រោមដីក្រហូង ‘Chicxulub’ ។ វាមានចម្ងាយ ២៤ ម៉ាយពីកំពង់ផែឧបទ្វីប Yucatan ក្នុងប្រទេសម៉ិកស៊ិកវាមានទទឹងជាង ១៨៥ ឡូម៉ែត្រ និងជម្រៅ៣២ គីឡូម៉ែត្រ ស្ថិតនៅពាក់កណ្តាលក្រោមទឹក ៕ ដោយ៖លី ភីលីព

Facebook Comments

To Top