អន្តរជាតិ

ពលរដ្ឋឥណ្ឌូនេស៊ី រាប់ពាន់នាក់ បួងសួងសុំទឹកភ្លៀង ខណៈអ័ព្ទយ៉ាងក្រាស់ភាយចេញពីព្រៃ

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara បានរាយការណ៍ថាប្រជាជនឥណ្ឌូនេស៊ីរាប់ពាន់នាក់ បានបន់ស្រន់សុំទឹកភ្លៀងនៅតាមទីក្រុងនានាដែលរងការវាយប្រហារ ដោយអ័ព្ទនៅលើកោះស៊ូម៉ាត្រា និងកោះ Borneo ដោយសារភ្លើងឆេះព្រៃនៅរដូវប្រាំង ។

អគ្គិភ័យបានឆាបឆេះផ្នែកខ្លះ នៃកោះស៊ូម៉ាត្រា និងកោះ Borneo អស់រយៈពេលជាងមួយខែមកហើយរដ្ឋាភិបាលបានបញ្ជូន បុគ្គលិកយោធាប៉ូលិស និងភ្នាក់ងារភ្នាក់ងារគ្រោះមហន្តរាយចំនួន៩,០០០ នាក់ដើម្បីប្រយុទ្ធប្រឆាំង នឹងអណ្តាតភ្លើង ។

ប្រទេសជិតខាងឥណ្ឌូនេស៊ី តែងតែត្អូញត្អែរអំពីផ្សែង អ័ព្ទដែលបណ្តាលមកពីព្រៃឈើរបស់ខ្លួនដែលតែងតែ ចាប់ផ្តើមឈូសឆាយដី សម្រាប់ដាំដូងប្រេង និងចម្ការដូង ។

ប៉ុន្តែប្រទេសឥណ្ឌូនេស៊ី បានលើកឡើងនៅក្នុងសប្តាហ៍នេះ ថាវាមិនគួរឲ្យមានការស្តីបន្ទោសអ្វីឡើយ ហើយភ្លើងត្រូវ បានគេប្រទះឃើញដោយផ្កាយរណបនៅក្នុងប្រទេសជិតខាងមួយចំនួនទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top