អន្តរជាតិ

យន្តហោះចម្បាំង អ៊ីស្រាអ៊ែល បើកការវាយប្រហារ ទៅលើមូលដ្ឋានក្រុម សកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាស្ទ្រីប

ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ថា យន្តហោះវាយប្រហារ ជាច្រើនគ្រឿងរបស់អ៊ីស្រាអ៊ែល បានបើកការវាយលុកទៅលើមូលដ្ឋាន ក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្គាហ្សាស្ទ្រីប ។

ក្រុមមន្ត្រីសន្តិសុខបានថ្លែង យ៉ាងដូច្នេះថា កាលពីព្រឹកថ្ងៃពុធ យន្តហោះចម្បាំងជាច្រើនគ្រឿងរបស់ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារ តាមដែនអាកាស ទៅលើមូលដ្ឋានរបស់ក្រុម សកម្មប្រយុទ្ធ នៅប៉ុស្តិយាម ជាច្រើនកន្លែងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលជាការឆ្លើយតបទៅ នឹងអ្វីដែលប្រទេសអ៊ីស្រាអ៊ែល បានរងការ វាយប្រហារដោយគ្រាប់រ៉ុក្កែត មកលើខ្លួន ដោយក្រុមសកម្មប្រយុទ្ធនៅតំបន់នោះ ។

យ៉ាងណាមិញ ការវាយប្រហារដោយយន្តហោះជាច្រើន បានទម្លាក់គ្រាប់ជាច្រើន មកលើទីតាំងជាច្រើននៅតំបន់ ហ្គាហ្សាស្ទ្រីប គេមិនទាន់ទទួលបានសេចក្តីរាយការណ៍អ្នកស្លាប់ និងបង្កការរងរបួស ឬខូចខាតប៉ុន្មាននៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top