ព័ត៌មានជាតិ

លោក គួច ចំរើន ស្នើចិនវិនិយោគ លើវិស័យសុខាភិបាល ក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រោយសង្កេតឃើញ ថាបច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាជនចិន នៅពេលមានជំងឺ តែងតែចេញទៅព្យាបាល នៅក្រៅប្រទេស លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានស្នើឲ្យក្រសួងការបរទេសចិន ជួយជំរុញការវិនិយោគ លើវិស័យសុខាភិបាលសម្រាប់ ខេត្តព្រះសីហនុ ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ។

សំណូមពរ របស់លោក គួច ចំរេីន អភិបាល ខេត្ត ព្រះសីហនុ បានធ្វេីឡេីង នៅក្នុងឱកាសអនុញ្ញាតឲ្យ លោក ឆួយ អៃមីន CUI AIMIN អគ្គនាយកនៃនាយកដ្ឋាន កុងស៊ុលក្រសួងការបរទេសចិន ចូលជួបសម្ដែងការគួរសម នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ។

ជាមួយគ្នានេះផងដែរ លោក ឆួយ អៃមីន CUI AIMIN អគ្គនាយកនៃនាយកដ្ឋាន កុងស៊ុលក្រសួងការបរទេសចិន បានមានប្រសាសន៍ថា គោលបំណង របស់គណៈប្រតិភូ មកទស្សនកិច្ច ខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវជនជាតិចិន នៅខេត្តព្រះសីហនុ ពិសេសការ ចង់បើកស្ថានកុងស៊ុលចិន នៅខេត្តព្រះសីហនុ ដែលមានប្រទេសមួយចំនួន បានបើករួចមកហើយ នៅខេត្តព្រះសីហនុ តាមរយៈកិច្ចប្រតិបត្តិការ ជំរុញការលើកស្ទួយ អភិវឌ្ឍសេដ្ឋកិច្ច ធ្វើឱ្យកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា មានលក្ខណៈល្អប្រសើរ កម្ពុជាទទួលបានកំណើន សេដ្ឋកិច្ចល្អជាបន្តបន្ទាប់។

លោកឆួយ អៃមីន CUI AIMIN ក៏បានបានថ្លែងអំណរគុណ រដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយ ដោះស្រាយបញ្ហាជនជាតិចិនកន្លងមក ជាពិសេសការបិទល្បែង អនឡាញ មិនធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ច ហើយសកម្មភាព បិទបិទល្បែងអនឡាញនេះ មិនប៉ះពាល់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរនោះទេ ។

លោកបានបញ្ជាក់ថា នៅពេលអនាគត ខេត្តព្រះសីហនុ នឹងក្លាយជាតំបន់មួយ ដែលមានការអភិវឌ្ឍរីកចម្រើន លូតលាស់យ៉ាងឆាប់រហ័ស ក្នុងតំបន់អាស៊ី ។

ជាការឆ្លើយតប លោក គួច ចំរើន មានប្រសាសន៍ស្វាគមន៍ ប្រតិភូក្រសួងការបរទេសចិន មកធ្វើទស្សនកិច្ច នៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុដែលមានអ្នកវិនិយោគចិន មកវិនិយោគលើវិស័យ ជាច្រើនមានដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ហើយសកម្មភាព នេះរួមចំណែក ដោះស្រាយ ការងារជូនយុវជនកម្ពុជាជាង ៩ម៉ឺននាក់ ។ នៅក្រុងព្រះ សីហនុ មានប្រជាពលរដ្ឋចិន ៥០ភាគរយ និងកម្ពុជា ៥០ភាគរយ ម្យ៉ាងទៀតលំហូរ អ្នកវិនិយោគគិនចិន និងទេស ចរណ៍ចិនយ៉ាងគំហុកមកកាន់ខេត្តព្រះសីហនុ ធ្វើឱ្យខេត្តមានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ ។

ពាក់ព័ន្ធនឹងការបិទល្បែងភ្នាល់ តាមអនឡាញ នេះផងដែរ លោក អភិបាលខេត្ត បានបញ្ជាក់ថារដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យបញ្ឈប់ បិទល្បែងភ្នាល់តាមអនឡាញ បញ្ចប់នៅចុងឆ្នាំ២០១៩ ព្រោះវិស័យ online មិនមែនប្រកបដោយ ចីរភាពនោះទេ យើងមានវិស័យជាច្រើនទៀត មានដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ដឹកជញ្ជូន សំណង់ ជាផ្នែកមួយក្នុងការគាំទ្រ ដល់គោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ៕

ដោយ បាន ធារ៉ូ

Facebook Comments

To Top