ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ផ្តល់កុំព្យួទ័រយួរដៃ ៧ គ្រឿងដល់សិស្សជាប់និទ្ទេសA ចំនួន៧នាក់

ពោធិ៍សាត់៖ កុំព្យួទ័រយួរដៃចំនួន ៧ គ្រឿងនិងសម្ភារៈ វត្ថុអនុស្សាវរីយ៍មួយចំនួន ត្រូវបានអភិបាលខេត្តពោធ៍ិសាត់ លោកម៉ៅ ធនិន ប្រគល់អោយ សិស្សានុសិស្ស ចំនួន៧នាក់ ដែលទទួលបាននិទ្ទេសA ក្នុងសម័យប្រលង សញ្ញាប័ត្រទុទិយភូមិឆ្នាំ ២០១៩កាលពីពេលថ្មីៗនេះ។

ការជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និង អាណាព្យាបាល លោកគ្រូអ្នកគ្រូនោះបានប្រព្រិត្តទៅនារសៀលថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩ នៅបន្ទប់ការងារ របស់លោក នៅរដ្ឋបាលខេត្តពោធិសាត់។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តពោធិសាត់ ក៍បានកោតសរសើរ ចំពោះគ្មួយៗ ដែលជាសិស្សពូកែទាំងអស់ ដែលបានយកចិត្តទុកដាក់ រៀនសូត្រ បានល្អរហូតដល់ ទទួលបាន និទ្ទេសA សម្រាប់ខេត្តពោធិសាត់ នាពេលនេះ៕

Facebook Comments

To Top