ព័ត៌មានជាតិ

អីយ៉ា! បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌឆ្នាំនេះទឹកក្រូចអាយ៍កូឡា មានកាដូពិសេស ដល់អតិថិជនរបស់ខ្លួន ទូទាំងប្រទេសតែម្តង

ភ្នំពេញ៖ ឆ្នាំនេះក្រុមហ៊ុនផលិតទឹកក្រូច អាយស៍កូឡា ប្រកាសផ្តល់កាដូពិសេស ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសតែម្តង​បន្ទាប់ពីចេញ វីដេអូពាណិជ្ជកម្ម ដ៏គួរអោយទាក់ទាញ របស់ខ្លួនសម្រាប់រដូវកាល កាន់បិណ្ឌនិង ភ្ជុំបិណ្ឌនេះ។

កាដូទាំងអស់នោះរួមមាន សំបុត្រកុន 3D, ដបទឹក, អាវយឺត, និង កាបូប នឹងផ្តល់ជូនដល់ អតិថិជនចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ២៥ ខែកញ្ញា ដែលជ្រើសរើសទិញ យកទឹកក្រូចអាយស៍ គ្រប់រសជាតិ សម្រាប់ប្រគេនព្រះសង្ឃ និង ជួបជុំក្រុមគ្រួសារមិត្តភក្តិ បងប្អូននារដូវកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ។

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រាប់ថាទីតាំង ដែលលោកលោកស្រី អាចទទួលបានការផ្តល់ជូន ខាងលើរួមមាន៖

1. ផ្សារទំនើប ជីបម៉ុង និង ជីប ម៉ុង Express សាខាផ្លូវ ព្រះមុនីវង្ស និង សាខា Eden Garden។
2. ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ និង អ៊ីអនម៉លសែនសុខស៊ីធី
3. ផ្សារទំនើបម៉ាក្រូ

ដោយឡែកចាប់ ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៤ ខែកញ្ញានេះទឹកក្រូចអាយស៍ នឹងរៀបចំស្តង់ នៅផ្សារមួយចំនួន ក្នុងទីក្រុងភ្នំពេញដូចជា ផ្សារសាន់ហាន់ (ទួលសង្កែ) ផ្សារព្រែកព្នៅ ផ្សារឧត្តុង្គ ផ្សារព្រែកអញ្ចាញ ផ្សារបឹងកេងកង ផ្សារកាប់គោ ផ្សារកណ្តាល អូឬស្សី ត្រពាំងឈូក ស្ទឹងមានជ័យថ្មី ផ្សារច្បារអំពៅ ផ្សារពោធិញ្ញាណ ផ្សារព្រៃទា ផ្សារអូឡាំពិក ផ្សារ Century Plaza ផ្សារជម្ពូវ័ន ផ្សារដើមគរ ផ្សារឈូកមាស ផ្សារចាស់ និង ផ្សារបឹងបៃតង។
ដោយឡែកប្រូម៉ូសិននេះ ក៏នឹងធ្វើឡើងនៅតាមបណ្តាខេត្តនានា ដែលកាលបរិច្ឆេទ នឹងធ្វើចាប់ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២៥ នៅទូទាំងប្រទេសផងដែរ ដែលអតិថិជនអាចរទទឹកក្រូចអាយស៍កូឡា បាននៅទីប្រជុំជន ផ្សារ សាលារៀន និង រោងចក្រជាដើម។

សូមបញ្ជាក់ការផ្តល់ជូននេះ ក៏សម្រាប់អតិថិជនទិញទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទឹកបរិសុទ្ធកម្ពុជា ស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្លេក ( Barrley Black) និងស្រាបៀរគូដូ ផងដែរ។

Facebook Comments

To Top