អន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ព្រមានកប់ចោលឱកាសសន្ដិភាព រវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន

យេរ៉ូសាឡឹម៖ អគ្គលេខាធិការ នៃអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Erekat បានព្រមានថាផែនការ របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដើម្បីបញ្ចូលផ្នែកបន្ថែម នៃតំបន់ West Bank មកកាន់កាប់នោះ នឹងកប់ឱកាសណាមួយ នៃសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។

លោក Erekat បានបន្ថែមទៀតថា “ប្រសិនបើលោក ណេតាន់យ៉ាហ៊ូ ត្រូវបានអនុញ្ញាតឱ្យអនុវត្តផែនការ នៃការបញ្ចូលរបស់លោកនោះ លោកនឹងទទួលជោគជ័យ ក្នុងការបញ្ចប់ឱកាសសន្តិភាពណាមួយ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ហេីយអ៊ីស្រាអែល និងសហគមន៍អន្តរជាតិ ត្រូវតែបញ្ឈប់ភាពឆ្កួតៗ បែបនេះ”។

លោកបានបន្ថែមថា “យើងត្រូវបញ្ចប់ជម្លោះ ជំនួសឱ្យការរក្សាវាទុក សម្រាប់រយៈពេល ១០០ឆ្នាំទៀត។ ត្រូវចងចាំថា ការបញ្ចូលទឹកដី គឺជាឧក្រិដ្ឋកម្មសង្គ្រាមមួយ ក្រោមច្បាប់អន្តរជាតិ…យើងត្រូវការសន្តិភាព និងរដ្ឋចំនួនពីរនៅតាមព្រំដែន ១៩៦៧”៕ ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top