អន្តរជាតិ

WTO ជំរុញកូរ៉េខាងត្បូង កែសម្រួលលើការ បំពេញកាតព្វកិច្ចរបស់ខ្លួន លើវត្ថុធាតុដើមនាំចូលពីជប៉ុន

ហ្សឺណែវ៖ អង្គការពាណិជ្ជកម្មពិភពលោក WTO បានអនុម័តកាលពីថ្ងៃអង្គារ នូវការសម្រេចចិត្ដមុនមួយ ដែលជំរុញឱ្យកូរ៉េខាងត្បូង ចាត់វិធានការកែសំរួលលើការបំពេញ កាតព្វកិច្ចរបស់ខ្លួនលើវត្ថុធាតុដើម ដែលនាំចូលពីប្រទេសជប៉ុន។

ស្ថាប័នឧទ្ធរណ៍របស់អង្គការ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ដែលជាអង្គភាពកំពូល នៅក្នុងដំណើរការដោះស្រាយវិវាទ របស់ខ្លួនបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងរំលោភលើច្បាប់របស់ខ្លួនបន្ទាប់ពីបានដាក់កាតព្វកិច្ច ១១,៦៦ ដល់ ២២,៧៧ ភាគរយលើវត្ថុធាតុដើម ដែលផលិតដោយប្រទេសជប៉ុន ចាប់ពីខែសីហា ឆ្នាំ២០១៥ ។

កាលពីខែមេសា ឆ្នាំមុនក្រុមប្រឹក្សាជាន់ទាបមួយ បានសម្រេចប្រឆាំងនឹងការយកពន្ធ របស់ប្រទេសកូរ៉េខាងត្បួង ទៅលើវត្ថុធាតុដើម ដែលត្រូវបានប្រើ ដើម្បីគ្រប់គ្រងលំហូរខ្យល់ ដែលបានបង្ហាប់ ឬហៅថា បន្សុទ្ធខ្យល៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top