អន្តរជាតិ

Apple បង្ហាញទូរស័ព្ទ iPhone កាមេរ៉ា៣ ខណៈកម្មវិធីទូរទស្សន៍ស្ទ្រីម បង់ប្រចាំខែ៥ដុល្លារ មិនលើនៅ Disney

CUPERTINO៖ក្រុមហ៊ុន Apple បានចាប់យកគូប្រជែង ផ្នែករឹងរបស់ខ្លួន ដោយបង្ហាញទូរស័ព្ទ iPhone ដែលមានកាមេរ៉ាចំនួន៣ ហើយវាបានដាក់ដំណើរការ សេវាកម្មទូរទស្សន៍ ជាមួយបង់សេវាតម្លៃ ៥ ដុល្លារក្នុងមួយខែ ដោយកាត់ផ្តាច់ Disney និង Netflixយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការប្រកាសនេះ បានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ ទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុន ជាកន្លែងដែលវាបង្ហាញ ផលិតផលកំពូលរបស់ខ្លួន សម្រាប់ឆ្នាំខាងមុខ ហើយបានបង្ហាញនូវក្រុមហ៊ុន Apple ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងនឹងតម្លៃ។

សេវាកម្មទូរទស្សន៍ស្ទ្រីមApple TV+ រង់ចាំជាយូរមកហើយ នឹងមាននៅជាង ១០០ ប្រទេសនឹងចាប់ផ្តើម នៅខែវិច្ឆិកាខាងមុខនេះ។ អ្នកទិញ iPhone, iPad ឬ Mac នឹងទទួលបានការផ្សាយទូរទស្សន៍ ឥតគិតថ្លៃមួយឆ្នាំ ដោយមានសក្តានុពល ទាក់ទាញអ្នកទស្សនា រាប់រយលាននាក់ ចូលមើលសេវាកម្ម។

លោក Michael James នាយកគ្រប់គ្រង ការជួញដូរភាគហ៊ុន នៅក្រុមហ៊ុន Wedbush Securities នៅទីក្រុង Los Angeles បានមានប្រសាសន៍ថា ខ្ញុំគិតថា ការដាក់តម្លៃសេវាកម្ម Apple TV ពិតជាមានការភ្ញាក់ផ្អើលជាវិជ្ជមាន ។ នោះហើយជាមូលហេតុ ដែលអ្នកបានឃើញឈ្មោះ ទាក់ទងនឹងសេវាកម្មវីដេអូមួយចំនួនដូចជា Netflix, Amazon និង Roku ហើយច្បាស់ណាស់នោះ គឺជាវិជ្ជមាន ដែលមនុស្សរីករាយនឹងស្តាប់៕ ដោយ៖លី ភីលីព

Facebook Comments

To Top