ព័ត៌មានជាតិ

IMF នឹងបន្តកិច្ច សហប្រតិបត្តិការល្អ ជាមួយកម្ពុជា រួមចំណែករក្សាសេដ្ឋកិច្ច (វីដេអូ)

ភ្នំពេញ ៖ លោកYasuhisa Ojima ប្រធានស្ថានដំណាង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ដែលទើបត្រូវបានតែងតាំង ជាប្រធានស្ថាន តំណាងថ្មីនៅកម្ពុជា បានប្ដេជ្ញាបន្តពង្រឹង កិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបន្តរួមចំណែកថែរក្សា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង រៀបចំគោលនយោបាយសេដ្ឋកិច្ច។

ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោកYasuhisa Ojima បានថ្លែងថា “ខ្ញុំមានសោមនស្សរីករាយ ដែលបានមកបំពេញ បេសកកម្មនៅកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ បន្តរួមចំណែករក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, លើកកម្ពស់សមត្ថភាពស្ថាប័ន និងមន្ត្រីជំនាញរបស់កម្ពុជា តាមរយៈការចែករំលែកពុទ្ធិ ទាំងចំណេះដឹង និងចំណេះធ្វើ ក្នុងការវាយ តម្លៃហានិភ័យក្នុង និងក្រៅ សម្រាប់រៀបចំគោលនយោបាយសេដ្ឋកិច្ច, សារពើពន្ធ និងបណ្ដាវិធានការជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់”។

ជាការឆ្លើយតបលោក អូន ព័ន្ធមុនីរ័ត្ន វាយតម្លៃខ្ពស់ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជានិច្ចកាលតែងតែពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍកម្ពុជា ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា សមត្ថភាពមន្ត្រីជំនាញកម្ពុជាគួរផ្តោតលើ៣ កម្រិត គឺទី១,ការងារដែលមានចរិតជាយុទ្ធសាស្រ្តសម្រាប់ការដឹកនាំសម្របសម្រួល។ ទី២,បំពាក់ជំនាញបច្ចេកទេសការងារ (Skill developments) បន្ថែមទៀត ចំពោះការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងទី៣,កម្មវិធីបណ្តុះបណ្តាល ពិសេសដាច់ដោយឡែក សម្រាប់បង្កើនសមត្ថភាពជំនាញ៕ ដោយ៖ធី លីថូ

Facebook Comments

To Top