អន្តរជាតិ

លោកអាបេ នឹងអនុវត្តការ រុះរើគណៈរដ្ឋមន្រ្តីធំ ៗ ដើម្បីដោះស្រាយបញ្ហា ប្រឈមនានា

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ គ្រោងនឹងធ្វើការរុះរើគណៈរដ្ឋមន្រ្តី របស់លោកនៅថ្ងៃពុធនេះ ខណៈដែលប្រទេសជប៉ុន កំពុងប្រឈមនឹងបញ្ហាជាច្រើន ដូចជាផលប៉ះពាល់ នៃការដំឡើងពន្ធលើការប្រើប្រាស់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០១ ខែតុលា។

នៅក្នុងការផ្លាស់ប្តូរដើម្បីជំនួសរដ្ឋមន្រ្តីចំនួន ១៧ រូបក្នុងចំណោម ១៩ រូបនៅក្នុងគណៈរដ្ឋមន្រ្តីរបស់លោកអាបេ ការរុះរើនេះ គឺជាលើកដំបូងចាប់តាំងពីខែតុលាមកបន្ទាប់ពី គណបក្សប្រជាធិបតេយ្យសេរីរបស់លោកអាបេ និងដៃគូចម្រុះរបស់ខ្លួន គឺគណបក្សកូមេតូ ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់នៅរដូវក្តៅ។ ។

នៅក្នុងការប៉ុនប៉ង ដើម្បីបង្កើនការគាំទ្រជាសាធារណៈដល់រដ្ឋាភិបាល របស់លោក លោកអាបេគ្រោងនឹងតែងតាំងលោកស៊ីនជីរ៉ូ កូហ្សូមី ដែលជាតារានយោបាយ ដែលកំពុងឡើងឋានៈជាមេដឹកនាំ អនាគតក្នុងនាមជារដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងតំណែងរដ្ឋមន្ត្រីដំបូងរបស់លោក៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top