ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី បញ្ចេញឡានក្រុង ១២០គ្រឿង សម្រាប់ដឹកជនរួមជាតិ ទៅលេងស្រុកដោយឥតគិតថ្លៃ ក្នុងពេលបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ជូនឡាន ១២០គ្រឿង ទៅតាមបណ្ដាខេត្តមួយចំនួន ក្នុងកិច្ចជួយសម្រួលការ ធ្វើដំណើររបស់បងប្អូនជនរួមជាតិ ដោយឥតគិតថ្លៃ នៅពេលបុណ្យភ្ជុំបិណ្ឌខាងនេះ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងតាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា “កិច្ចប្រតិបត្តិការនេះ គឺចាប់ផ្តើមមុនមួយថ្ងៃ រហូតដល់មួយថ្ងៃក្រោយបញ្ចប់បុណ្យភ្ជុំបិណ្ឌ។ សូមជម្រាបផងដែរ ឡានក្រុងក្នុងរាជធានីភ្នំពេញ ក៏បានដឹកជញ្ជូនដោយឥតគិតថ្លៃ”។

Facebook Comments

To Top