នយោបាយ

សម្ដេចតេជោ៖ លុយដែលបានពីការ បូមប្រេងមិនយក មកប្រើក្នុងចំណាយ ចរន្តឡើយ

ភ្នំពេញ៖ ស្របពេលដែលកម្ពុជា នឹងទទួលបាននូវ ដំណក់ប្រេង ជាលើកដំបូងនៅចុងឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា លុយដែលបានពីប្រេងនេះ មិនយកមកប្រើ ក្នុងចំណាយចរន្តឡើយ តែគឺសម្រាប់ ហេដ្ឋារចនាសម្ព័ន្ធ បំរើអភិវឌ្ឍន៍ជាតិ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី មកបង្ហោះលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកថា “នៅពេលដែលយើងមានប្រេង លុយដែលបានពីប្រេងនេះមិនយកមកប្រើក្នុងចំណាយចរន្តឡើយ តែគឺសំរាប់ហេដ្ឋារចនាសម្ព័ន្ធបំរើអភិវឌ្ឍន៍ជាតិ”។

អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ បានថ្លែងបញ្ជាក់ថា នៅចុងឆ្នាំ២០១៩ខាងមុខនេះ កម្ពុជានឹងទទួលបាននូវ ដំណក់ប្រេងជាលើកដំបូង ហើយនឹងផលិតជាលក្ខណៈពាណិជ្ជកម្ម នៅឆ្នាំ២០២០ផងដែរ ខណៈជាមធ្យមក្នុងមួយថ្ងៃ អាចផលិតបានប្រមាណ ៧ពាន់ប៉ារ៉ែល ។សូមរំលឹកថា ក្រុមហ៊ុន Chevron បានបង្កើតកិច្ចព្រមព្រៀងប្រេងកាតប្លុក A របស់កម្ពុជានៅឆ្នាំ២០០២ ហើយនៅឆ្នាំ២០១៦ ក្រុមហ៊ុន Kris Energy បានទិញភាគហ៊ុនទាំងអស់ពីក្រុមហ៊ុន Chevron លើគម្រោងរុករកប្រេងក្នុងប្លុក A នេះ ។ បច្ចុប្បន្ន ក្រុមហ៊ុន Kris Energy មានភាគហ៊ុន ៩៥% និងរាជរដ្ឋាភិបាលកម្ពុជាមានហ៊ុន ៥ភាគរយ ៕

Facebook Comments

To Top