ព័ត៌មានជាតិ

Update ៖ ឆេះតូបអស់ចំនួន ៤០តូប ក្នុងនោះ ២៥តូបឆេះទាំងស្រុង និង១៥តូប ខូចខាតទ្រព្យសម្បត្តិ

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះផ្សារឃ្លាំងរំសេវ យ៉ាងសន្ធោរសន្ធៅ អស់ចំនួន ៤០តូប ក្នុងនោះ ២៥តូបឆេះទាំងស្រុង និង១៥តូប ខូចខាតទ្រព្យសម្បត្តិ ។ ហេតុការណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង ១១និង ២០ នាទីយប់ ថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ ២០១៩ នៅត្រង់ចំណុច មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា អគ្គិភ័យនេះបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ឆេះខ្សែភ្លើងខាងក្រៅតូប បង្កឲ្យចេញជាអណ្ដាតភ្លើង ឆាបឆេះឆ្លងដល់ក្នុងតូបយ៉ាងសន្ធោរសន្ធៅ ជាបន្តបន្ទាប់ ។ ស្របពេលនោះ ក៏មានសមត្ថកិច្ច ជួយអន្តរាគមន៍បាញ់ពន្លត់ រហូតដល់ម៉ោង១ យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃ ទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់ចំនួន ៣៦ គ្រឿង ទើបរលត់ទៅវិញទាំងស្រុង ៕

Facebook Comments

To Top