អន្តរជាតិ

ចិនព្រមានអង់គ្លេស ប្រឆាំងការបញ្ជូន នាវាផ្ទុកយន្តហោះ HMS Queen Elizabeth

បរទេស៖ ប្រទេសចិន នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើការព្រមាន ប្រទេសអង់គ្លេស ប្រឆាំងការធ្វើសកម្មភាពកាន់តែសកម្មឡើង នៅក្នុងតំបន់ ជិតក្រុមកោះមានជម្លោះ នៅដែនសមុទ្រចិនខាងត្បូង នេះបើយោងតាម សេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI។

ទីភ្នាក់ងារសារព័ត៌មាន The Telegraph នាយកឧត្តមសេនីយ៍ចិន លោក Su Guanghui ជាភ្នាក់ងារស្ថានទូតផ្នែការពារជាតិប្រចាំនៅទីក្រុងឡុងដ៍ បានមានប្រសាសន៍ថា សហប្រតិបត្តិការ យោធាអង់គ្លេស ជាមួយសហរដ្ឋអាមេរិក នឹងត្រូវបានចាត់ទុកថា ជាទង្វើអរិភាព។

លោក Su Guanghui តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “ប្រសិនបើសហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេស រួមដៃគ្នាធ្វើការប្រជែង ឬក៏បំពានអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសចិន នោះនឹងជាសកម្មភាព ប្រកបដោយអរិភាព៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top