សុខភាព

គ្រាប់ធញ្ញជាតិ ល្អ ឬមិនល្អ?

ទោះបីជាគេគិតថា វាមិនអាក្រក់ណាស់ណា ប៉ុន្តែ តាមពិតទៅ វាក៏មិនសូវល្អ ដូចជាការគិតរបស់យើងដែរ។

អ្នកប្រហែលជាធ្លាប់គិតថា បោះបង់អាហារពេលព្រឹក ដែលអ្នកធ្លាប់ញ៉ាំ ហើយមកញ៉ាំអាហារប្រភេទនេះវិញ ប៉ុន្តែ ជាការពិត វាមិនល្អ ដូចនឹងការញ៉ាំអាហារកំប៉ុង ឬអាហារឆ្អិនស្រាប់អ៊ីចឹង។

យ៉ាងណាមិញ អ្នកមិនចាំបាច់បញ្ឈប់ការញ៉ាំទាំងស្រុងនោះទេ ពីព្រោះ ការញ៉ាំម្តងម្កាល ពិតជាល្អ សម្រាប់សុខភាពទូទៅរបស់អ្នក។

អាហារជាគ្រាប់ធញ្ញជាតិ ការពិត គឺជាអាហារឆ្អិនស្រាប់ ដែលយើងគ្រាន់តែដាក់លាយជាមួយនឹងទឹកដោះគោ ឬទឹកក្តៅធម្មតាប៉ុណ្ណោះ។ សូកូឡា ឬសារធាតុបន្ថែម ត្រូវបានដាក់បញ្ចូលទៅក្នុងនោះផងដែរ ដើម្បីបង្កើនរសជាតិ៕

ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top