ព័ត៌មានជាតិ

នាវាទេសចរណ៍ GENTING DREAM នាំភ្ញៀវទេសចរណ៍ជិត ៤ពាន់នាក់ ធ្វើទស្សនកិច្ចកម្ពុជា តាមច្រកកំពង់ផែសមុទ្រ

ភ្នំពេញ៖ នាវាទេសចរណ៍បរទេសប្រភេទយក្ស មួយគ្រឿងមានឈ្មោះ GENTING DREAM បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៤ពាន់នាក់ ធ្វើទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។នេះបើយោងតាម បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។

នាវាទេសចរណ៍ GENTING DREAM សញ្ជាតិ BAHAMAS បណ្តោយប្រវែង ៣៣៥.៣៥ម៉ែត្រ ទទឹង ៣៩.៧៦ម៉ែត្រ និងជម្រៅទឹក ៨.៦ម៉ែត្រ បាននាំភ្ញៀវទេស ចរបរទេសចម្រុះជាតិសាសន៍ មកពីប្រទេស MALAYSIA ចូលចតកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ វេលាម៉ោង ១០ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។

នាវា GENTING DREAM មានគម្រោងចាកចេញ ពីកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង៧យប់ថ្ងៃដដែល ។ ភ្ញៀវទេសចរ ដែលធ្វើដំណើរ តាមនាវា GENTING DREAM មានចំនួនសរុប ៣.៥៩៤នាក់ ស្រី ២.០៣៨នាក់ មាន ២៥សញ្ជាតិ និងមាននាវិក សរុបចំនួន ១.៧៨៤នាក់ ស្រី ៥០៨នាក់ មាន២៩សញ្ជាតិ ៕

Facebook Comments

To Top