ព័ត៌មានជាតិ

លោក ឃួង ស្រេង ចុះពិនិត្យផ្ទាល់នៅកន្លែង អគ្គីភ័យឆាបឆេះ ផ្សារម៉ុងឌីយ៉ាល់

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅវេលាម៉ោង១២និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ អគ្គីភ័យឆាបឆេះ នៅផ្សារម៉ុងឌីយ៉ាល់ ដែលផ្ដើមចេញ ពីតូបលក់ទូរស័ព្ទមួយកន្លែង។

បើតាមការឲ្យដឹងពីក្រុមអាជីវករ នៅកន្លែងកើតហេតុ បានឲ្យដឹងថា  រហូតដល់នៅម៉ោងជាង១២ នេះ អគ្គីភ័យបានរលត់ទៅវិញហើយ ដោយមានការសហការពីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ពន្លត់អគ្គីសភ័យ ទាន់ពេលវេលា  ៕

Facebook Comments

To Top