អន្តរជាតិ

លោក Bolton បានលាលែងពីតំណែង

Update: យោងតាម twitter របស់លោក ដូល ណាលត្រាំ បានឲ្យដឹងថា លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិបានលាឈប់ពីតំណែងនៅព្រឹកថ្ងៃអង្គារនេះតាមសំណើរបស់ប្រធានាធិបតី Trump ។ លោក Bolton បានប៉ះទង្គិចជាមួយសមាជិករដ្ឋបាលដទៃទៀត ជាពិសេសរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Mike Pompeo ទាក់ទងនឹងបញ្ហាគោលនយោបាយការបរទេស ។

លោកបានឲ្យដឹងទៀតថា ខ្ញុំបានជូន ដំណឹងដល់ ចនបូលតុនកាលពីយប់មិញ ថាសេវាកម្មរបស់គាត់ លែងត្រូវការនៅសេតវិមានទៀតហើយ។

លោក ត្រាំបន្តនៅលើ twitter របស់លោកថា ” ខ្ញុំមិនយល់ស្រប​ នឹងយោបល់ជាច្រើនរបស់គាត់ ដូចគ្នានឹងអ្នកដទៃទៀត នៅក្នុងរដ្ឋបាលហើយដូច្នេះខ្ញុំបានស្នើសុំ ចនសុំលាឈប់ពីតំណែង ដែលត្រូវបានផ្តល់ឱ្យ”។​

លោក Trump បានសរសេរនៅលើបណ្តាញសង្គម Twitter ថា“ ខ្ញុំសូមអរគុណដល់លោក John យ៉ាងខ្លាំងចំពោះ សេវាកម្មរបស់លោក។ ខ្ញុំនឹងតែងតាំងជាទីប្រឹក្សា សន្តិសុខជាតិថ្មីនៅសប្តាហ៍ក្រោយ”៕

Facebook Comments

To Top