នយោបាយ

ឧបនាយករដ្ឋមន្រ្តីចិន អះអាងពីសេដ្ឋកិច្ចចិន មានស្ថិរភាព

 

ឆាងអាន៖ ឧបនាយករដ្ឋមន្រ្តីចិន ហ៊ូ ជុនហួ និងជាសមាជិកការិយាល័យនយោបាយបក្សកុំម្មុយនីស្តចិន បានថ្លែងបញ្ជាក់ពីកំណើនសេដ្ឋកិច្ចរបស់ផងខ្លួន ថាមានស្ថិរភាព នៅក្នុងពិធី បើកវេទិកាសេដ្ឋកិច្ចអាស៊ីអឺរ៉ុប លើកទី១០ នាទីក្រុងឆាងអាន ខេត្តសានស៊ី នាថ្ងៃអង្គារ ទី១០ ខែកញ្ញា​ ឆ្នាំ២០១៩។

ថ្លែងនៅចំពោះមុខ បណ្តាមេដឹកនាំមកពីប្រទេសអាស៊ី និងអឺរ៉ុប លោកឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា “ការអនុវត្តសេដ្ឋកិច្ចជាទូទៅនាពេលបច្ចុប្បន្ន​ នៃសេដ្ឋកិច្ចប្រទេសចិន ឃើញថា មានស្ថិរភាព”។ “រដ្ឋាភិបាលចិន បន្តអនុវត្តគោលនយោបាយជាតិរបស់ខ្លួន អំពីការបើកចំហរទៅកាន់ពិភពលោក និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កម្រិតបើកចំហរទៅកាន់ក្រៅប្រទេសរបស់ខ្លួនថែមទៀត។”

លោកឧបនាយករដ្ឋមន្រ្តី ហ៊ូ បន្ថែមថា “ចិនរីកចម្រើន និងបើកចំហរធំកាលណា នឹងជួយបង្កើតកាលានុវត្តសេដ្ឋកិច្ច ដល់ក្រុមហ៊ុននៅអឺរ៉ុប និងអាស៊ី ក៏ដូចជាពិភពលោក”។

លោក វ្លាឌីមៀ ណូរ៉ូ អគ្គលេខាធិការ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization-SCO ) ក៏បានថ្លែងគូសបញ្ជាក់ផងដែរ ពីភាពចំបាច់នៃការរក្សាកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកSCO ដើម្បីឧត្តមភាពរបស់ខ្លួន។

ប្រទេសជាសមាជិកSCO មាន៖ ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន កាហ្សាក់ស្ថាន គីហ្សីស្ថាន តាជីគីស្ថាន អ៊ុយប៊េគីស្ថាន រីប្រទេស អាហ្វហ្គានីស្ថាន បេឡារ៉ូស អ៊ីរ៉ង់ ម៉ុងហ្គោលី អាហ្ស៊ែបៃហ្សង់ អាមេនៀ នេប៉ាល់ តួកគី ស្រីលង្ការ និងកម្ពុជា ជាប្រទេសដៃគូសន្ទនា និងប្រទេសអង្កេតការណ៍។

(ដោយ៖ សយ សុភា រាយការណ៍ពីទីក្រុងឆាងអាន ខេត្តសានស៊ី ប្រទេសចិន)

 

 

Facebook Comments

To Top